ព័ត៌មានអន្ដរជាតិ
Microsoft ថា ក្រុម Hacker អ៊ីរ៉ង់វាយប្រហារគណនីមន្ត្រីអាមេរិក មុនការបោះឆ្នោត
ក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃទី៩ខែសីហាថា ក្រុម Hacker ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ជ្រៀតជ្រែកយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីខែមិថុនាកន្លងទៅ។

របាយការណ៍របស់ Microsoft បានដាក់ការសង្ស័យថា ការលួចវាយប្រហារនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ង់របស់អ៊ីរ៉ង់ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ។ ការបង្ហាញរបាយការណ៍ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថ្មីៗដោយចារកម្មអាមេរិកដែលថា អ៊ីរ៉ង់បង្កើនប្រើប្រាស់គណនីប្រព័ន្ធបណ្ដាញសង្គមក្លែងក្លាយជាច្រើន ក្នុងគោលបំណងព្យាយាមបង្កជម្លោះនយោបាយនៅក្នុងសហរដ្ឋអាមេរិក។
របាយការណ៍របស់ Microsoft ដដែល បានឲ្យដឹងទៀតថា ក្រៅតែពីការប៉ុនប៉ងវាយប្រហារលើគណនីមន្ត្រីអាមេរិក ក្រុមអ៊ីរ៉ង់ក៏បានបង្កើតវិបសាយជាច្រើនផងដែរ ដើម្បីចែកចាយនូវព័ត៌មានមិនពិតអុកឡុកការបោះឆ្នោត។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីទូតរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សមត្ថភាពកុំព្យូទ័ររបស់ខ្លួនគឺ សម្រាប់ការការពារ និងទប់ទល់នឹងការគំរាមកំហែងដែលខ្លួនប្រឈមមុខប៉ុណ្ណោះ តែខ្លួនមិនមានគម្រោងវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។ ទូតអ៊ីរ៉ង់ បានបន្ថែមថា៖ «ការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាបញ្ហាផ្ទៃក្នុងដែលអ៊ីរ៉ង់មិនជ្រៀតជ្រែកនោះឡើយ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


