ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានឆ្លើយតបចាស់ដៃ បើអ៊ីរ៉ង់ ហ៊ានបញ្ជូនមីស៊ីលឲ្យ រុស្ស៊ី
អង្គការណាតូបានព្រមានថា ខ្លួននឹងឆ្លើយតបចាស់ដៃប្រសិនបើអ៊ីរ៉ង់ ហ៊ានបញ្ជូនមីស៊ីល Ballistic រយៈចម្ងាយជិត ទៅឲ្យរុស្ស៊ី ដើម្បីប្រើក្នុងប្រទេសអ៊ុយក្រែនមែន។

ការព្រមាននេះកើតឡើង ក្រោយពេលប្រភពចារកម្មអឺរ៉ុបចំនួន២ បានប្រាប់ទៅ Daily Mail កាលពីថ្ងៃសៅរ៍ទី១០ខែសីហាឆ្នាំ២០២៤ថា អ៊ីរ៉ង់ កំពុងបង្រៀនកងទ័ពរុស្ស៊ីច្រើននាក់ ឲ្យចេះប្រើមីស៊ីលរយៈចម្ងាយជិត Fath-360 ហើយទីក្រុងតេហេរ៉ង់ ទំនងជានឹងបញ្ជូនសព្វាវុធនាំផ្លូវដោយផ្កាយរណបរាប់រយគ្រាប់ ទៅឲ្យប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែនទៀតផង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងដៃគូ G7 បានត្រៀមខ្លួន ប្រសិនបើអ៊ីរ៉ង់ចង់ឆ្ពោះទៅមុខជាមួយនឹងការផ្ទេរអាវុធនោះ។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ព្រមទាំងដៃគូ G7 បានត្រៀមខ្លួនរួចជាស្រេចអស់ហើយដើម្បីឆ្លើយតប ប្រសិនបើអ៊ីរ៉ង់ ហ៊ានធ្វើបែបនេះមែន។

អ្នកនាំពាក្យនិយាយថា «ទង្វើបែបនេះ គឺបង្ហាញយ៉ាងច្បាស់អំពីការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះសង្គ្រាមលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ សេតវិមានព្រមានម្តងហើយម្តងទៀតអំពីភាពជាដៃគូសន្តិសុខកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការសឹកពេញទំហឹងរបស់រុស្ស៊ី លើអ៊ុយក្រែន»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនទាន់ចេញមុខឆ្លើយតបចំពោះព័ត៌មាននេះទេ។
សូមបញ្ជាក់ថា មីស៊ីល Fath-360 មានរយៈចម្ងាយអតិបរមា ១២០ គីឡូម៉ែត្រ ហើយអាចបំពាក់ជាមួយក្បាលគ្រាប់ទម្ងន់១៥០គីឡូក្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែននិងរុស្ស៊ីត្រៀមសង្គ្រាមធំនៅ Sumy និងKursk
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


