ព័ត៌មានអន្ដរជាតិ
Tim Walz ធ្វើឱ្យអ្នកស្តាប់យំ ពេលរៀបរាប់ពីគោលនយោបាយគាំពារសង្គម
បេក្ខភាពអនុប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Tim Walz បានធ្វើឲ្យអ្នកចូលរួមក្នុងពិធីសមាជគណបក្សស្រក់ទឹកភ្នែក នៅពេលដែលលោកនិយាយប្រៀបធៀបគោលនយោបាយដែលគិតគួរដល់ដល់ប្រជាជនវណ្ណៈកណ្តាល(Middle Class) របស់គណបក្សប្រជាធិបតេយ្យក្នុងកម្មវិធីសមាជថ្ងៃទី៣ក្នុងរដ្ឋChicago។

លោក Tim Walz លើកឡើងវេទិកាដែលមានសមាជិកបក្សនិងអ្នកចូលរួមសរុបជាង៤០០០នាក់ ដោយការរៀបរាប់ពីដំណើរជីវិតរបស់លោក ចាប់តាំងពីការកើតនៅក្នុងតំបន់សហគមន៍មួយដែលមានមនុស្សតែ៤០០នាក់។ ទីនោះហើយ ដែលលោករៀបរាប់ថា មនុស្សចេះជួយយកអាសាគ្នា ហើយ វាក៏នឹងក្លាយជាភាពគម្រូក្នុងការអនុវត្តនៅគោលនយោបាយថ្នាក់ជាតិ។
នៅក្នុងការថ្លែងរយៈពេលប្រហែល១៧នាទីក្នុងម៉ោងប្រហែល១០យប់នៅថ្ងៃទី២១សីហានេះ ត្រូវម៉ោង១០ព្រឹកម៉ោងនៅកម្ពុជា លោក បានរៀបរាប់ពីកំណែទម្រង់ក្នុង រដ្ឋ Minnesota ដែលលោកបានដឹកនាំក្នុងនាមជាអភិបាលរដ្ឋ ដោយការកាត់ពន្ធពីប្រជាជនវណ្ណៈកណ្តាល សម្រួលការចំណាយរបស់គ្រួសារ និងការព្យាបាលជម្ងឺ ការប្រឆាំងអំពើឧក្រិដ្ឋកម្មក្នុងសង្គម។ ហើយ សិស្សសាលាគឺទទួលបានអាហារពេលព្រឹកនិងថ្ងៃត្រង់ដោយមិនគិតថ្លៃទៀតផង។

លោក Tim Walz បានប្រកាសទទួលយកការតែងតាំងជាបេក្ខភាពអនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យដែលមានលោកស្រី កាម៉ាឡា ហារីស(Kamala Harris) ជាបេក្ខភាពប្រធានាធិបតី ដែលអ្នកទាំងពីរត្រូវប្រកួតប្រជែងជាមួយបេក្ខភាពមកពីគណបក្សសាធារណៈរដ្ឋដឹកនាំដោយ លោក ដូណាល់ ត្រាំ និង បេក្ខភាពអនុប្រធានាធិបតី JD Vance នៅថ្ងៃទី៥ខែវិច្ឆិកា។
នៅក្នុងសមាជរយៈពេល៣ថ្ងៃកន្លងផុតទៅ ប្រធានាធិបតីកំពុងកាន់អំណាច លោក ចូ បៃដិន អតីតប្រធានាធិបតីកាន់អំណាច២អាណត្តិម្នាក់ លោក បារ៉ាក់ អូបាម៉ា និង ប៊ីល គ្លីនតុន ដែលអ្នកទាំងបីសុទ្ធតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ សុទ្ធតែបង្ហាញការគាំទ្រខ្ពល់លោកបេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស និង លោក Tim Walz។ មិនតែប៉ុណ្ណោះ លោកទាំង៣ បានរិះគន់លោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ព្រមទាំងចោទប្រកាន់លោកដូណាល់ត្រាំ មានចេតនាបំផ្លាញប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកទៀតផង។

សារព័ត៌មាន The Bloomberg ផ្សាយកាលពីដើមខែសីហាឱ្យដឹងថា លោក Tim Walz ទំនងជាបេក្ខភាពក្រីក្របំផុតក្នុងចំណោមមនុស្ស៤នាក់ដែលកក់សំបុត្រសម្រាប់ប្រជែងកៅអីនៅសេតវិមាននៅឆ្នាំនេះដោយមានទ្រព្យសម្បត្តិសុទ្ធដែលបានបង្ហាញក្រោម១លានដុល្លារអាមេរិក បន្ទាប់ពីការជ្រើសរើសរបស់គាត់ជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យ។
តាមរយៈការផ្សាយនោះ បេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ មានទ្រព្យតម្លៃ ៥,៧ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី៥០០នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg។ សមាជិកព្រឹទ្ធសភា JD Vance នៃរដ្ឋ Ohio ដែលជាអនុប្រធានាធិបតីរបស់គាត់ មានទ្រព្យសម្បត្តិសុទ្ធចន្លោះពី ៤,៣លានដុល្លារទៅ ១០,៧លានដុល្លារនៅក្នុងការលាតត្រដាងចុងក្រោយបំផុតរបស់ព្រឹទ្ធសភាអាមេរិក។
ចំណែកឯ កាម៉ាឡា ហារីស បានបង្ហាញសាច់ប្រាក់ចន្លោះពី ៥៥ម៉ឺនដុល្លារទៅ ១,១លានដុល្លារនៅក្នុងគណនីធនាគាររបស់សហរដ្ឋអាមេរិក។ លោកស្រី ហារីសក៏មានប្រាក់ចូលនិវត្តន៍ចន្លោះពី ៧៧៥ ០០០ ទៅ ១,៨ លានដុល្លារអាមេរិកដែរ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


