ព័ត៌មានអន្ដរជាតិ
ហារីសប្រកាសទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការ
លោកស្រ កាម៉ាឡា ហារីស បានប្រកាសទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យក្នុងថ្ងៃបញ្ចប់សមាជជាតិរបស់គណបក្សប្រជាធិបតេយ្យដែលកំពុងប្រព្រឹត្តទៅក្នុងថ្ងៃចុងក្រោយ នៅរដ្ឋ Chicago ដែលមានសមាជិកចូលរួមជាង៤០០០នាក់។

គណបក្សប្រជាធិបតេយ្យបានប្តូរបេក្ខភាពប្រធានាធិតីពីប្រធានាធិបតីក្នុងអាណត្តិ លោក ចូ បៃដិន ដែលបានប្រកាសបោះបង់បេក្ខភាពរបស់ខ្លួនកាលពីថ្ងៃទី២១ខែកក្កដា បន្ទាប់ពីប្រជាប្រិយភាពរបស់លោកសម្រាប់បេក្ខភាពប្រធានាធិបតីក្នុងអាណត្តិទី២ បានធ្លាក់ចុះយ៉ាងខ្លាំងក្រោមគូប្រជែងគឺលោក ដូណាល់ ត្រាំ។
ការប្រកាសបោះបង់ចោលរបស់លោក ចូ បៃដិន បានបើកផ្លូវឱ្យអនុប្រធានាធិបតីក្នុងអំណាច គឺ លោកស្រី កាម៉ាឡា ហារីស ឡើងបន្តសម្រាប់បេក្ខភាពប្រធានាធិបតីដ៏មានឥទ្ធិពលមួយនេះ។ ចាប់តាំងពីលោក ចូ បៃដិន ប្រកាសបោះបង់ លោកស្រី ហារីស បានរៀបចំពិធីជួបជុំមួយចំនួនដើម្បីប្រមូលមូលនិធិចូលបក្សផង និង ដើម្បីស្ទង់ប្រជាប្រិយភាពរបស់ខ្លួនតទល់នឹងគូប្រជែងគឺ លោក ដូណាល់ ត្រាំ។

កម្ពុជាថ្មីនឹងលម្អិតព័ត៌មានអំពីលោកស្រីហារីសនៅពេលក្រោយ។
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


