ព័ត៌មានអន្ដរជាតិ
កូនលោកត្រាំ ចោទប្រកាន់តារាដែលបោះឆ្នោតឲ្យលោកស្រីហារីសថា សុទ្ធតែពាក់ព័ន្ធនឹងរឿងក្ដី Diddy
លោក ដូណាល់ ត្រាំ ជេ អ (Donald Trump Jr.) ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមួយចំនួនប្រឆាំងនឹងអ្នកគាំទ្រអនុប្រធានាធិបតីកាម៉ាឡា ហារីស ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារដោយអះអាងថា តារាល្បីៗដែលគាំទ្រហារីសគឺស្ថិតនៅក្នុងបញ្ជី Epstein ឬបញ្ជី Diddy ទាំងអស់។
Sean “Diddy” Combs ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការជួញដូរផ្លូវភេទ និងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារនៅឯពិធីជប់លៀង Freak Off ដ៏ល្បីល្បាញរបស់គាត់ ទោះបីជាគាត់បដិសេធមិនធ្វើខុសក៏ដោយ។ ប៉ុន្តែតារារ៉េបប្រុសស្បែកខ្មៅរូបនេះ បានប្រឈមមុខនឹងការចោទប្រកាន់ពីមនុស្សជាង ១២០ នាក់ឯណោះ។
ទន្ទឹមគ្នានោះថែមទៀត តារាហូលីវូដល្បីៗជាច្រើន បានងាកមកគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ រួមមាន Bruce Springsteen, Taylor Swift, Jennifer Aniston, Harrison Ford, Bad Bunny និងជាច្រើនទៀត។ កត្តាទាំងនេះបានធ្វើឲ្យលោកត្រាំ ជេ អ បានបន្តជាមួយនឹងការទាមទារដោយនិយាយថា Diddy ត្រូវបានគេចាប់ខ្លួនតែប៉ុណ្ណោះ ដូច្នេះហារីសអាចបង្ខូចកេរ្តិ៍ឈ្មោះតារាដែលបានទៅចូលរួមពិធីជប់លៀងរបស់គាត់ ដើម្បីងាកមកគាំទ្រដល់រូបនាង។
កូនប្រុសទី៣របស់លោកដូណាល់ត្រាំបានបញ្ចាក់បន្ដែមទៀតថា «ហេតុអ្វីបានជាគ្រប់គ្នា សូម្បីតែតារាសេរីនិយមគាំទ្រ កាម៉ាឡា ហារីស? មែនហើយ ហេតុផលមួយគឺដោយសារតែយើងឃើញចំនួនប្រាក់កម្រៃដែលមិនធ្លាប់មានពីមុនមកសម្រាប់ពួកគេ។ យើងដឹងថាតារាល្បីៗដែលមិនទទួលបានប្រាក់កម្រៃ ប្រហែលជាទទួលបានប្រាក់ខែតាមវិធីផ្សេង ព្រោះពួកគេស្ថិតក្នុងបញ្ជី Epstein ឬបញ្ជី Diddy ឬទាំងពីរតែម្ដង។ យើងទាំងអស់គ្នាបានឃើញពីរបៀបដែល Diddy ត្រូវបានចាប់ខ្លួន ហើយភ្លាមៗនោះ មនុស្សគ្រប់គ្នាបែរងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យទៅវិញ? តើវាចេញពីកន្លែងណា»?
លោកត្រាំ ជេ អ. ហាក់មានភាពច្បាស់លាស់លើជំនឿរបស់គាត់លើបញ្ហានេះ ដោយស្វែងរកចម្លើយថា ហេតុអ្វីបានជាមនុស្សជាច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យជំនួសឲ្យគណបក្សសាធារណរដ្ឋ ទោះបីជាគាត់មិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយ លើសេចក្តីថ្លែងការណ៍របស់គាត់ក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


