ព័ត៌មានអន្ដរជាតិ
ហារីស ធ្វើជាអធិបតីភាពក្នុងការបញ្ជាក់លទ្ធផលឆ្នោតដែលខ្លួនចាញ់លោក ត្រាំ
សមាជិកសភាសហរដ្ឋអាមេរិកទាំងសមាជិកសភាតំណាងរាស្ត្រ ឬហៅថា «សភាជាន់ទាប» និងព្រឹទ្ធសភា នៃគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នឹងជួបប្រជុំរួមគ្នានៅថ្ងៃចន្ទទី៦ខែមករា ដើម្បីអនុម័តយល់ព្រមលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃថ្ងៃទី៥ខែវិច្ឆិកា ២០២៤ ដែលត្រូវបានមើលឃើញថា គណបក្សប្រជាធិបតេយ្យរបស់ បេក្ខនារីប្រធានាធិបតី កាម៉ឡា ហារីស (Kamala Harris) ចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរជាពិសេសការចាញ់ឆ្នោតទាំងអស់នៅរដ្ឋប្រទាញប្រទង់គ្នាទាំង៧។

ការប្រជុំរួមគ្នារវាងសមាជិករដ្ឋសភានិងព្រឹទ្ធសភាក្រោមអធិបតីភាព លោកស្រី កាម៉ឡា ហារីស គឺជាដំណើរការរបញ្ជាក់ចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតដែលលោក ដូណាល់ ត្រាំ បានឈ្នះបណ្តោះអាសន្ន ក្លាយជាប្រធានាធិបតីជាប់ឆ្នោត និងត្រៀមស្បថចូលកាន់ដំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥នេះ សម្រាប់ការដឹកនាំសហរដ្ឋអាមេរិករយៈពេល៤ឆ្នាំ បន្ទាប់ពីប្រធានាធិបតីទី៤៦ គឺលោក ចូ បៃដិន។
កាលពីថ្ងៃសុក្រទី៣មករា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានជួបប្រជុំគ្នា ដោយបោះឆ្នោតគាំទ្រ លោក Mike Johnson ជាប្រធានសភាតំណាងរាស្ត្រ។ ការបោះឆ្នោតកាលពីថ្ងៃទី៥ខែវិច្ឆិកានេះ បានបង្ហាញឲ្យឃើញពីការកាន់កាប់អំណាចរបស់ផ្តាច់មុខរបស់គណបក្សសាធារណៈរដ្ឋ ដោយសារតែគណបក្សសាធារណៈរដ្ឋមានសមាជិកសភា២២០ ទល់នឹង២១៥នៃគណបក្សប្រជាធិបតេយ្យ។ ជាមួយគ្នានេះគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ មានសមាជិកព្រឹទ្ធសភា៥៣ ទល់នឹងសមាជិកព្រឹទ្ធសភាចំនួន៤៧នៃគណបក្សប្រជាធិបតេយ្យ។

មានការកត់សម្គាល់ឃើញថា លោក ចូ បៃដិន ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បានបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែនដែលលោក ចូ បៃដិន តែងផ្តល់ការគាំទ្រឥតងាករេចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
មិនត្រឹមតែផ្តល់ជំនួយប៉ុណ្ណោះទេ លោក ចូ បៃដិន ក៏អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលទឹកដីរុស្ស៊ី ដែលធ្វើឲ្យសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែផ្ទុះខ្លាំងឡើង ហើយការប្រឈមនៃអាវុធមហាប្រល័យក៏កាន់តែខ្លាំងដូចគ្នា។
ទោះជាបែបណាក្តី ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ហាក់បានបង្ហាញជំហរផ្ទុះពីលោក ចូ បៃដិន ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស លោកក៏ធ្លាប់បានរិះគន់លោក ចូ បៃដិន រឿងផ្តល់ជំនួយដ៏ច្រើនដល់អ៊ុយក្រែន និងការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធចម្ងាយឆ្ងាយ។
យ៉ាងណាក៏ដោយ ការវិលទៅកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ក៏ជាការទន្ទឹងរង់ចាំដែរ ដោយសារតែការសន្យារបស់លោកនៅមុនការបោះឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


