ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោកស្រី ហារីស បង្ហាញពីអារម្មណ៍ខកចិត្តនិងស្រក់ទឹកភ្នែក
ក្រោយដឹងលទ្ធផលចាញ់ឆ្នោត អ្នកគាំទ្រលោកស្រីហារីសជាច្រើនបានបង្ហាញពីអារម្មណ៍ខកចិត្តនិងស្រក់ទឹកភ្នែកនៅក្នុងពេលលោកស្រីថ្លែងសុន្ទរកថា នៅក្នុងសកលវិទ្យាល័យ Howard ជាទីដែលលោកស្រីរៀនកាលនៅមហាវិទ្យាល័យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី៧ខែវិច្ឆិកានេះ។

អ្នកគាំទ្រដែលភាគច្រើនជាស្ត្រីពណ៌សម្បុរ បានស្រក់ទឹកភ្នែក ហើយលើកដៃឡើងក្នុងសាមគ្គីភាព ខណៈដែលអនុប្រធានាធិបតី លោកស្រី កាំម៉ាឡា ហារីសថ្លែងសុន្ទរកថារបស់លោកស្រីសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ កាលពីថ្ងៃពុធនៅបរិវេណសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន។
មនុស្សជាច្រើនបានកាន់ទូរស័ព្ទដៃ ហើយហាក់ដូចជាកំពុងថតទុកជាប្រវតិ្តសាស្រ្ត ខណៈដែល ហារីស បានប្រាប់ពួកគេថាលោកស្រីបានចាញ់ការប្រណាំងប្រជែងរបស់លោកស្រីជាមួយត្រាំ។ នៅពេលដែលលោកស្រី ហារីស ឡើងឆាកលោកស្រីបាននិយាយថា៖ «មនុស្សគ្រាប់គ្នាកំពុងជួបប្រទះនូវអារម្មណ៍មួយចំនួននាពេលនេះ ខ្ញុំយល់»។
ទស្សនិកជនបានស្រែកហ៊ោបន្ទាប់ពីលោកស្រីបាននិយាយថាលោកស្រីបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក ដូ ណាល់ត្រាំ ចំពោះជ័យជម្នះរបស់គាត់ ខណៈបុរសខ្លះក្នុងហ្វូងមនុស្សមើលទៅស្រងាកចិត្តពេលស្តាប់ ខណៈស្ត្រីមួយក្រុមញញឹមគាំទ្រ។

គួរបញ្ជាក់ថាការបរាជ័យយ៉ាងដាច់អហង្ការរបស់លោកស្រី ហារីស បានបំបែកក្តីសង្ឃឹមដែលថាលោកស្រីអាចជួយសង្គ្រោះឱកាសរបស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី ចូ បៃដិន បានជាប់គាំង ហើយលោកស្រីបានជំនួស។ លោកស្រីបានដើរតាមគ្រប់រដ្ឋនៃសមរភូមិជាមួយ ត្រាំដែលជាគណបក្សសាធារណរដ្ឋដែលលោកស្រីបានពិពណ៌នាថាជាគ្រោះថ្នាក់ដល់ស្ថាប័នគ្រឹះរបស់ប្រទេស។
ទោះយ៉ាងណាមុនពេលសុន្ទរកថារបស់លោកស្រីហារីស បានទូរស័ព្ទទៅលោកត្រាំ ដើម្បីអបអរសាទរត្រាំចំពោះជ័យជំនះរបស់គាត់។ លោកស្រីបានប្រាប់ហ្វូងមនុស្សថា «យើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។ ជាមួយគ្នានេះលោក បៃដិន គ្រោងនឹងនិយាយអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈសេតវិមានបាននឹងអញ្ជើញប្រធានាធិបតីជាប់ឆ្នោតឱ្យជួបជាមួយក្នុងពេលឆាប់ៗនេះ៕





អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


