ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក
គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញាឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានរាយការណ៍អំពីមនុស្សស្លាប់យ៉ាងតិច ៤៣នាក់ ដោយសារព្យុះកំណាច Helene នៅរដ្ឋចំនួន៤ ហើយក្នុងចំណោមមនុស្សស្លាប់ក៏រួមមានទាំងសមាជិក២នាក់នៃក្រុមឆ្លើយតបដំបូង ដែលកំពុងព្យាយាមជួយសង្គ្រោះពលរដ្ឋផងដែរ។

តាមការចុះផ្សាយរបស់ BBC, South Carolina គឺជារដ្ឋដែលមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ១៧នាក់ បន្ទាប់មកគឺ Georgia មាន១៥នាក់, Florida ៨នាក់, North Carolina ២នាក់ និង Virginia មានម្នាក់។
ទោះយ៉ាងណា មន្ត្រីក្នុងរដ្ឋនីមួយៗសុទ្ធតែព្រមានថា តួលេខជនរងគ្រោះអាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើន កំពុងបាត់ខ្លួននៅឡើយ។

ក្រៅពីគំរាមកំហែងដល់អាយុជីវិត ព្យុះ Helene ក៏បង្កទុក្ខលំបាកដល់ប្រជាជនផងដែរដូចជាបំផ្លាញផ្ទះសម្បែង បង្ខំឲ្យបិទអាកាសយានដ្ឋាន ទឹកជំនន់ជន់លិចដងផ្លូវ រំខានការធ្វើចរាចរណ៍ និងកាត់ផ្តាច់អគ្គិសនីដល់មនុស្សជិត៤លាននាក់។
សូមបញ្ជាក់ថា ព្យុះ Helene បានទៅដល់ដីគោករដ្ឋ Florida ដំបូងគេក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ដ៏ខ្លាំង កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ជាមួយកម្លាំងខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាយប្រហារតំបន់ Big Bend យ៉ាងពេញទំហឹង។

លើសពីនេះ វាត្រូវគេអះអាងថា ជាព្យុះខ្លាំងបំផុតដែលវាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប។
យ៉ាងណា ឥឡូវព្យុះ Helene បានថមថយកម្លាំងហើយ និងធ្លាក់មកក្លាយជាសម្ព័ន្ធវិសម្ពាធទាបវិញ ដោយធ្វើដំណើរយឺតៗក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់រដ្ឋ Kentucky និង Tennessee៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


