ព័ត៌មានអន្ដរជាតិ
ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត
ព្យុះសង្ឃរា Helene បានបោះពួយទៅវាយប្រហាររដ្ឋ Florida ហើយ ខណៈភ្លាមៗនោះមានសេចក្តីរាយការណ៍អំពីការស្លាប់មនុស្សម្នាក់ និងការបំផ្លិចបំផ្លាញជាបណ្តើរៗ។

តាមការចុះផ្សាយរបស់ BBC, ព្យុះនេះ បានទៅដល់ដីគោករដ្ឋ Florida នៅថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ ដោយពាំនាំទៅជាមួយនូវខ្យល់បក់ កម្លាំង២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រាប់អ្នកសារព័ត៌មានថា មនុស្សម្នាក់បានស្លាប់ក្នុងរថយន្តដោយសារផ្លាកសញ្ញាចរាចរណ៍តាមផ្លូវ ដួលសង្កត់នៅតំបន់ Tampa។ លើសពីនេះលោកបានអំពាវនាវឲ្យប្រជាជន កុំធ្វើដំណើរទៅណាឲ្យសោះបើមិនចាំបាច់ ព្រោះថា ដងផ្លូវពិតជាមានគ្រោះថ្នាក់ណាស់។

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ ព្យុះសង្ឃរា Helene ក៏បង្កទុក្ខវេទនាដល់អ្នករដ្ឋ Florida ផងដែរ ដោយផ្ទះជាង១លានខ្នងគ្មានអគ្គិសនីប្រើប្រាស់ ហើយទឹកជំនន់ថែមទាំងជន់លិចផ្លូវទៀត។ លើសពីនេះ តំបន់ Tampa និង Tallahassee ក៏ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋានផងដែរ។
មិនមែនតែនៅ Florida ទេ, ព្យុះសង្ឃរា Helene ក៏នឹងជះឥទ្ធិពលដល់ភាគអាគ្នេយ៍រដ្ឋ Georgia ព្រមទាំងផ្នែកខ្លះនៃរដ្ឋ North Carolina និង South Carolina ទៀតផង។

សូមបញ្ជាក់ថា Helene គឺជាព្យុះសង្ឃរាខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលវាយប្រហារតំបន់ Big Bend នៃរដ្ឋ Florida ហើយដោយសារតែកម្លាំងដ៏ខ្លាំងរបស់ព្យុះនេះ វាអាចគំរាមកំហែងដល់អាយុជីវិត និងបង្កជាគ្រោះមហន្តរាយធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យបង្កគ្រោះមហន្តរាយធំធេង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


