ព័ត៌មានអន្ដរជាតិ
រុស្ស៊ីអំពាវនាវឱ្យអ៊ីស្រាអែលដកទ័ពជាបន្ទាន់
ខណៈដែលអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការសឹកតាមផ្លូវគោកចូលប្រទេសលីបង់ ក្រោយការបាញ់ប្រហារតាមផ្លូវអាកាសជាច្រើនថ្ងៃ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីប្រទេសលីបង់ដោយព្រមានថាការវាយប្រហារនេះនឹងនាំឱ្យមានការកើនឡើងបន្ថែមទៀតនៃអំពើហិង្សានៅមជ្ឈិមបូព៌ា។
ទន្ទឹមគ្នានឹងការអំពាវនាវនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី លោក Mikhail Mishustin បានទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដែលហាក់បង្ហាញនូវការគាំទ្រអ៊ីរ៉ង់ដែលចាប់ផ្តើមវាយប្រហាអ៊ីស្រាអែលដោយមីស៊ីលផ្លោង។

អ៊ីស្រាអែល បាននិយាយថា កងកុម្ម៉ង់ដូ និងទ័ពឆ័ត្រយោង បានបើកការវាយឆ្មក់ចូលប្រទេសលីបង់នៅថ្ងៃអង្គារ ដែលជាផ្នែកមួយនៃការលុកលុយតាមផ្លូវគោកដែលបានកំណត់ ខណៈដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់កាំជ្រួចមីស៊ីលចូលអ៊ីស្រាអែល រួមទាំងនៅទីភ្នាក់ងារចារកម្មរបស់ខ្លួននៅជិតទីក្រុង Tel Aviv ផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖»រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើលីបង់ ហើយអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវអរិភាព ដកកងទ័ពរបស់ពួកគេចេញពីទឹកដីលីបង់ និងចូលរួមក្នុងការស្វែងរកពិតប្រាកដសម្រាប់វិធីសន្តិភាពដើម្បីដោះស្រាយជម្លោះមជ្ឈិមបូព៌ា»។
«វាច្បាស់ណាស់ថា ជំហានបែបនេះធ្វើឡើងដោយយោធា និងថ្នាក់ដឹកនាំនយោបាយរបស់អ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហេសបូឡា មួយចំនួននឹងនាំទៅរកការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


