ព័ត៌មានជាតិ
កូនដំរី “ណូអែល”អាយុទើប៤ឆ្នាំ ត្រូវជនអនាមិកបាញ់ព្រួញប៉ុនប៉ងសម្លាប់ នៅខេត្តរតនគិរី
ខេត្តរតនគិរី៖ កូនដំរីស្រុកឈ្មោះ “ណូអែល” អាយុ ៤ឆ្នាំ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមអៃរាវត្តា ត្រូវបានជនអនាមិកបាញ់ព្រួញប៉ុនប៉ងសម្លាប់ ដោយបាញ់ចំរាងកាយចំនួន ២កន្លែង ខណៈកំពុងស៊ីចំណីនៅក្នុងព្រៃសហគមន៍។

តាមការបញ្ជាក់ពីអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រហែលម៉ោង ៤:៣០ នាទីរសៀល នៅក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខណៈហ្មដំរីឈ្មោះ លោក អ៊ិលអេន បាននាំមេដំរី “អ៊ីកែវ” និងកូនដំរី “ណូអែល” ទៅរកស៊ីចំណី។ លុះដល់ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ពេលហ្មដំរី (អ្នកថែទាំដំរី)ត្រឡប់ទៅយកដំរីវិញ បានប្រទះឃើញកូនដំរី “ណូអែល” មានព្រួញជាប់នៅតំបន់ពោះ បង្ហាញពីសកម្មភាពបាញ់ប៉ុនប៉ងសម្លាប់ពីជនមិនស្គាល់អត្តសញ្ញាណ។
ភ្លាមៗនោះ ហ្នដំរី អ៊ិលអេន បានប្រញាប់ដកគ្រាប់ព្រួញនោះចេញ ប៉ុន្តែវាមិនមែនជាព្រួយឈើធម្មតាទេ គឺជាព្រួញចំនួន ២ ដើម ដែលត្រូវបានបាញ់ដោយជនអនាមិក។ បន្ទាប់មក ក្រុមការងារបានចូលរួមសង្គ្រោះបឋម និងនាំយកមេដំរី អ៊ីកែវ និងកូនដំរី ណូអែល ទៅកាន់ដែនជម្រកដំរី អៃរាវត្តា។ យ៉ាងណាមិញ ហេតុការណ៍បាញ់ប្រហារនេះមិនបានបណ្ដាលឱ្យដំរីស្លាប់នោះទេ ព្រោះក្រុមការងារបានជួយសង្គ្រោះទាន់ពេលវេលា។

បន្ទាប់ពីបញ្ចប់ការសង្គ្រោះ អ្នកស្រី ខៃ ចិន្តា និងលោក ព្យែរ យុគន្ធរ អនុប្រធានទទួលបន្ទុកផ្នែកប្រតិបត្តិ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំល្បាំង ស្រុកលំផាត់ ភ្ជាប់ទៅជាមួយភស្តុតាងឃ្លីបវីដេអូដែលបានថតទុក និងរបាយការណ៍ពាក់ព័ន្ធ។ ក្នុងពាក្យបណ្តឹងនោះ សំណូមពរសមត្ថកិច្ចវែកមុខជនបង្កយកមកអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខច្បាប់និងទាមទារសំណងតាមផ្លូវច្បាប់។

ក្រោយជួបហេតុការណ៍នេះ អ្នកស្រី ខៃ ចិន្តា សម្រេចមិនអនុញ្ញាតឱ្យហ្មដំរី នាំដំរីទាំង៤ទៅដើរលេងស៊ីចំណីក្នុងព្រៃសហគមន៍ជាបណ្តោះអាសន្ន ប្តូរដោយម៉ៅចំការចេករបស់បងប្អូនប្រជាពលរដ្ឋដើម្បីបំប៉ន និងតាមដានស្ថានការណ៍ ក្រែងមានហេតុការណ៍អ្វីមិនស្រួលកើតឡើងទៀត៕
ដោយ៖ ខៀវ ចាប
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


