ព័ត៌មានអន្ដរជាតិ
ពូទីនបង្ហាញបំណងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្រោយជួបមេដឹកនាំអ៊ីរ៉ង់
រុស្ស៊ីដែលជាគូប្រជែងឥទ្ធិពលធំបំផុតរបស់សហរដ្ឋអាមេរិក និងកំពុងជាប់ដៃក្នុងសង្គ្រាមនៅអ៊ុយក្រែន បានបង្ហាញការប្រកៀកស្មាគ្នាជាមួយអ៊ីរ៉ង់ ដែលជាគូប្រជែងដ៏ធំរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រឆាំងនឹងបស្ចឹមប្រទេសដឹកនាំដោយសហរដ្ឋអាមេរិក។

ក្នុងជំនួបលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅទីក្រុង Ashgabat ប្រទេស Turkmenistan ភាគីរុស្ស៊ីនិងអ៊ីរ៉ង់ហាក់បានបង្ហាញនូវការឈឺចាប់ ដោយសារតែសង្គ្រាមនៅតំបន់ពួកគេរៀងៗខ្លួន ហើយ អាមេរិកនៅពីក្រោយសង្គ្រាមទាំងពីរនោះ។
លោក ពូទីន ដែលឈឺចាប់ដោយសារតែការធ្វើឲ្យមានភាពឯកោបំផុតក្នុងវិស័យការទូតពេលដែលខ្លួនលោកទ័ពឈ្លានពានអ៊ុយក្រែនដំបូង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដូចនិយាយថា៖«យើងកំពុងធ្វើការយ៉ាងសកម្មជាមួយគ្នានៅក្នុងឆាកអន្តរជាតិ ហើយការវាយតម្លៃរបស់យើងអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងពិភពលោកគឺមានភាពជិតស្និទ្ធខ្លាំងណាស់»។
ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់វិញដែលហាក់ឈឺចាប់ខ្លាំងដោយសារតែអ៊ីស្រាអែលបានវាយប្រហារក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សា និង ហេសបូឡានៅលីបង់ ដែលខ្លួនគាំទ្របានមើលឃើញ«អ៊ីរ៉ង់និងរុស្ស៊ីមានជំហររួម»។
តាមការស្រង់សម្តី ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីថា៖«គោលការណ៍របស់យើង និងតួនាទីរបស់យើងនៅក្នុងឆាកអន្តរជាតិគឺស្រដៀងនឹងអ្នក»។
យោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោកពូទីនបាននិយាយនៅឯវេទិកាអន្តរជាតិក្នុងប្រទេសTurkmenistan ក្នុងតំបន់អាស៊ីកណ្តាល ថា លោកចង់បង្កើត «សណ្តាប់ធ្នាប់ពិភពលោកថ្មី» ដើម្បីប្រឆាំងនឹងលោកខាងលិច។
សារព័ត៌មាន Euro News បានរាយការណ៍ថា ក្នុងជំនួបនោះ ប្រធានាធិបតីអ៊ីរ៉ង់បានចាត់ទុកការឈ្លានពានរបស់អ៊ីស្រាអែលមកលើប្រទេសលីបង់ថា «ព្រៃផ្សៃ» និង «លើសពីការពិពណ៌នា»។
មេដឹកនាំទាំងពីរបានដោះស្រាយបញ្ហាមួយចំនួនក្នុងអំឡុងពេលកិច្ចប្រជុំដ៏សំខាន់ ដូចជាការវាយប្រហារដែលអ៊ីស្រាអែលអាចធ្វើឡើងចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃទី១ខែតុលា ការឈ្លានពានដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងលីបង់ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកពូទីនត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Anadolu ថា៖«ទំនាក់ទំនងជាមួយអ៊ីរ៉ង់គឺជាអាទិភាពសម្រាប់យើង ហើយទំនាក់ទំនងនេះកំពុងរីកចម្រើនយ៉ាងជោគជ័យ»។
ក្នុងពេលសង្គ្រាមនៅអ៊ុយក្រែន អ៊ីរ៉ង់គឺជាប្រទេសតែមួយគត់ដែលហ៊ានចេញមុខជាចំហផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលផ្លោងទៅឱ្យរុស្ស៊ីសម្រាប់សមរភូមិនៅអ៊ុយក្រែន។ ក្រោយមកប្រទេសកូរ៉េខាងជើងក៏បានធ្វើដូចអ៊ីរ៉ង់ដែរក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


