ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ពេលវេលាបើកប្រទេសឡើងវិញទាំងស្រុង និងដកការរឹតត្បិតទាក់ទងជំងឺកូវីដ១៩
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃនឹងបើកឡើងវិញទាំងស្រុងនៅត្រឹមខែតុលា ហើយរាល់ការរឹតត្បិតទាក់ទងជំងឺកូវីដ១៩នឹងត្រូវដកចេញ ប្រសិនបើគ្រប់វិស័យទាំងអស់បន្តសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់។
អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ក្នុងចំណោមតម្រូវការធំៗសម្រាប់ការបើកប្រទេសឡើងវិញបន្ទាប់ពីការរឹតបន្តឹងអស់រយៈពេលជាងមួយឆ្នាំ គឺការត្រៀមខ្លួនរបស់វិស័យសាធារណៈដើម្បីចាប់ផ្តើមជីវិតធម្មតាឡើងវិញ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មាធិការរបស់ CCSA ស្តីពីការបន្ធូរបន្ថយការរឹតត្បិតអាជីវកម្មនិងសកម្មភាព លោកស្រី Apisamai បានសរសើរក្រុមមន្ត្រីនៅក្នុងខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ១៩រលកថ្មី។
លោកស្រីបាននិយាយថា កិច្ចសហប្រតិបត្តិការយ៉ាងសកម្មដោយវិស័យឯកជន និងការឆ្លើយតបយ៉ាងល្អប្រហាក់ប្រហែលគ្នាពីសាធារណៈជន ចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩របស់រដ្ឋាភិបាល គឺជាលក្ខណៈវិនិច្ឆ័យសំខាន់ពីរផ្សេងទៀតដែលត្រូវយកមកពិចារណាមុនពេលអនុម័តការបើកប្រទេសឡើងវិញទាំងស្រុង។
លោកស្រីនិយាយថា “សំណើនេះនឹងត្រូវពិភាក្សានៅឯកិច្ចប្រជុំនៃគណៈកម្មាធិការធំរបស់ CCSA នៅថ្ងៃទី១៩ខែមីនា។ ជាផ្នែកមួយនៃការបើកឡើងវិញ CCSA នឹងពិចារណាពង្រឹងខេត្តសាមុតសាខនពីតំបន់ត្រួតពិនិត្យអតិបរមា ទៅជាតំបន់ដែលមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ជំងឺកូវីដ១៩”។
ចំណែកអ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បានប្រាប់កាសែត Bangkok Post ថា ព័ត៌មានលម្អិតកាន់តែច្បាស់ អំពីគំនិតនៃការបើកប្រទេសឡើងវិញគួរតែត្រូវបានបង្ហាញបន្ទាប់ពីកិច្ចប្រជុំរបស់ CCSA នៅថ្ងៃទី១៩ខែមីនា នៅពេលពួកគេទាក់ទងជាមួយក្រសួងជាច្រើន ហើយចំណាយពេលដើម្បីសម្រេច៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទ្រាំមិនបាន! លោក ប្រាយុទ្ធ យកអាល់កុលបាញ់ក្រុមអ្នកកាសែត ព្រោះខឹងសួរសំណួរមួយ (មានវីដេអូ)
ចុចអាន៖ ថៃ ឲ្យអ្នកទេសចរធ្វើចត្តាឡីស័កលើទូកកម្សាន្តដើម្បីរកចំណូល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


