ព័ត៌មានអន្ដរជាតិ
ជនជាតិអ៊ីស្រាអែល៧នាក់ ត្រូវបានចាប់ខ្លួន ព្រោះលួចឈ្លបការណ៍ឲ្យអ៊ីរ៉ង់
ជនជាតិអ៊ីស្រាអែលចំនួន៧នាក់ ក្នុងនោះមានអនីតិជន២រូប ត្រូវបានចាប់ខ្លួន ក្រោយរងការសង្ស័យពាក់ព័ន្ធនឹងករណីលួចឈ្លបការណ៍ព័ត៌មានសម្ងាត់អំពីមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលឲ្យអ៊ីរ៉ង់។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel កាលពីថ្ងៃទី២១ខែតុលា។

អ្នកទាំង៧រូបនោះ ត្រូវបានចោទប្រកាន់ថាបានលួចថតរូបភាព និងប្រមូលព័ត៌មានពីមូលដ្ឋានកងកម្លាំង IDF រួមទាំងទីបញ្ជាការការពារជាតិ Kirya នៅទីក្រុង Tel Aviv ព្រមទាំងមូលដ្ឋានកងទ័ពអាកាស Navatim និង Ramat David ព្រមទាំងឃ្លាំងផ្ទុកថាមពល Iron Dome។
នៅក្នុងឆ្នាំ២០២៤នេះ មូលដ្ឋានទ័ពអាកាស Navatim ត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ខណៈមូលដ្ឋានទ័ពអាកាស Ramat David វិញបានរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធហេសបូឡា។
ជនសង្ស័យទាំងនោះ ក៏ត្រូវបានចោទប្រកាន់ថាលួចប្រមូលព័ត៌មានពីទីតាំងយុទ្ធសាស្ត្រនៃមូលដ្ឋានកងពល Golani របស់អ៊ីស្រាអែលផងដែរ។ មូលដ្ឋានកងពលនេះ បានរងការវាយប្រហារដោយដ្រូនកាលពីដើមខែតុលា ហើយបណ្ដាលឲ្យទាហានអ៊ីស្រាអែលស្លាប់ចំនួន៤នាក់។
ប៉ូលិស និងទីភ្នាក់ងារសន្ដិសុខអ៊ីស្រាអែល Shin Bet បានរកឃើញថា ជនសង្ស័យបានលួចឈ្លបការណ៍រយៈពេល២ឆ្នាំ និងបានទទួលប្រាក់រាប់សិបម៉ឺនដុល្លារដោយខ្លះជាប្រភេទលុយគ្រីបតូពីភ្នាក់ងារអ៊ីរ៉ង់ចំនួន២ ដែលគេស្គាល់ថាជាអង្គភាព «Alkan និង Orkhan»។
ព្រះរដ្ឋអាជ្ញា បានប្រាប់ថា ពួកគេមានបំណងដាក់ការចោទប្រកាន់លើជនសង្ស័យទាំង៧នាក់ពីបទល្មើសសន្តិសុខនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយនឹងស្នើសុំឲ្យឃុំខ្លួនពួកគេរហូតដល់ការបញ្ចប់នីតិវិធីច្បាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


