ព័ត៌មានអន្ដរជាតិ
អាក្រក់ៗទៅ ថ្ងៃនេះ ស្លាប់៨នាក់ទៀត ខណៈយោធាចោទលោកស្រី ស៊ូជី ទទួលប្រាក់សំណូក
អ្នកតវ៉ា៨នាក់ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ពេលកម្លាំងសន្តិសុខបានបាញ់ប្រហារលើក្រុមតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។ សាក្សី និងសារព័ត៌មានក្នុងស្រុកបាននិយាយ។
បុរសម្នាក់ដែលចូលរួមបាតុកម្ម និងជួយយកសពទៅទុកនៅមន្ទីរពេទ្យប្រាប់ Reuters តាមទូរសព្ទថា មនុស្ស៦នាក់ត្រូវបានសម្លាប់កណ្តាលទីក្រុង Myaing នៅពេលកម្លាំងសន្តិសុខបាញ់ទៅលើក្រុមតវ៉ាមួយ។ ចំណែកបុគ្គលិខសុខាភិបាលនៅទីនោះបញ្ជាក់ពីការស្លាប់៦នាក់នោះ។

បុរសអាយុ៣១ឆ្នាំបាននិយាយថា ៖«យើងតវ៉ាដោយសន្តិវិធី។ ខ្ញុំមិនជឿថា ពួកគេធ្វើបែបនេះសោះ»។
ព័ត៌មានក្នុងស្រុកផ្សាយថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅខណ្ឌ North Dagon ក្នុងទីក្រុងយ៉ាំងហ្គោន។
មុនការស្លាប់នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្រុមតស៊ូមតិ សមាគមជំនួយអ្នកទោសនយោបាយបាននិយាយថា មនុស្សជាង៦០នាក់ត្រូវបានសម្លាប់ និងប្រហែល២ពាន់នាក់ត្រូវបានឃុំខ្លួនដោយកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់យោធាពីការប្រើកម្លាំងសាហាវឃោឃៅលើអ្នកតវ៉ា និងនិយាយថា ការសម្លាប់ជាច្រើនដែលត្រូវបានចងក្រងជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
លោក Joan Mariner នាយកឆ្លើយតបវិបត្តិនៅអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ៖«ទាំងនេះមិនមែនជាសកម្មភាពធុញថបទេ មន្ត្រីម្នាក់ៗសម្រេចចិត្តដ៏អាក្រក់»។

«មានមេបញ្ជាការដែលមិនដឹងខុសត្រូវបានប្រព្រឹត្តឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដាក់ពង្រាយកម្លាំងទ័ព និងវិធីសាស្ត្រឃាតកម្មជាសាធារណៈ»។
សាក្សីម្នាក់និយាយថា មានការជួបជុំតូចមួយនៅខណ្ឌ Sanchaung ក្នុងទីក្រុងយ៉ាំងហ្គោន កម្លាំងសន្តិសុខក្នុងសប្តាហ៍នេះបានផ្ទុះអាវុធ និងបំផ្ទុះគ្រាប់បែក នៅពេលពួកគេរុករកពីផ្ទះមួយទៅផ្ទះមួយដើម្បីរកអ្នកតវ៉ាលាក់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យបានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានី Naypyidaw ថា លោកស្រី អ៊ុនសាន ស៊ូជី បានទទួលយកប្រាក់ខុសច្បាប់ចំនួន៦០០ ០០០ដុល្លារអាមេរិក (៦០ម៉ឺនដុល្លារ) និងមាស នៅពេលដែលនៅក្នុងរដ្ឋាភិបាល។

លោកបន្ថែមថា ព័ត៌មានត្រូវបានផ្ទៀងផ្ទាត់ ហើយមនុស្សជាច្រើននាក់កំពុងត្រូវបានសាកសួរ។
លោកថា លោកប្រធានាធិបតី Win Myint និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីជាច្រើនបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែរ ហើយថា លោកបានដាក់សម្ពាធលើគណកម្មការរៀបចំការបោះឆ្នោតកុំប៉ះពាល់នឹងរបាយការណ៍មិនប្រក្រតីរបស់យោធា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


