ព័ត៌មានអន្ដរជាតិ
ស្រ្តីអង់គ្លេសម្នាក់ ក្រោយកើតមហារីកប្រាប់រោគសញ្ញា ៤ គួរតែសង្កេតលើរាងកាយ
Ellie Wilcock មានអាយុ ២៧ឆ្នាំ និងរស់នៅក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ បានបង្ហោះឃ្លិបនៅលើ TikTok ដើម្បីចែករំលែកជាមួយសហគមន៍អនឡាញអំពីការធ្វើរោគវិនិច្ឆ័យថា នាងធ្លាប់មានជំងឺមហារីកពោះវៀនកាលពី២ ឆ្នាំមុន នៅពេលដែលមានអាយុ ២៥ ឆ្នាំ។
នាងបាននិយាយតាមរយៈវីដេអូឃ្លិបមួយថា « ខ្ញុំទើបតែត្រឡប់មកពីមន្ទីរពេទ្យក្នុងស្រុក ដែលបានទទួលការព្យាបាលជំងឺមហារីកពោះវៀនដំណាក់កាលទី៤កាលពី២ឆ្នាំមុន ខ្ញុំចង់ចែករំលែកជាមួយអ្នករាល់គ្នាថា មហារីកពោះវៀនធំ គឺជាជំងឺដ៏គ្រោះថ្នាក់មួយ ហើយជំងឺនេះ អាចកើតឡើងចំពោះមនុស្សគ្រប់រូប រួមទាំងមនុស្សវ័យក្មេង»។

Ellie បានរកឃើញជំងឺមហារីកពោះវៀននៅឆ្នាំ ២០២២។ នាងធ្លាប់មានការឈឺចាប់ខ្លាំងនៅក្នុងពោះ និងអាងត្រគាករបស់នាង។ នៅខែមេសា ឆ្នាំដដែលនាងបានសម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីស្វែងរកមូលហេតុនៃរោគសញ្ញាទាំងអស់។ កាលណោះ ការធ្វើតេស្តទឹកនោមគឺអវិជ្ជមានចំពោះការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ប៉ុន្តែការធ្វើតេស្តឈាមបានរកឃើញសញ្ញានៃការរលាកមួយចំនួន។ នេះអាចជាសញ្ញានៃជំងឺមូលដ្ឋាន ហើយគ្រូពេទ្យបានសុំឲ្យនាងត្រឡប់មកវិញដើម្បីពិនិត្យអ៊ុលត្រាសោនមួយទៀតបន្ទាប់ពីប៉ុន្មានថ្ងៃ។
មុនពេលការណាត់ជួបអ៊ុលត្រាសោន Ellie ស្រាប់តែឈឺពោះយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យនាងចូលមន្ទីរពេទ្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ការស្កែនបានបង្ហាញដុំសាច់នៅផ្នែកខាងក្រោមពោះ។ ក្រោយពីធ្វើកោសល្យវិច័យរួច គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា ជាដំណាក់កាលទី៤ មហារីកពោះវៀនធំ៖ ដុំសាច់បានរាលដាលដល់ថ្លើម អូវែ និង peritoneum ។ ជាលទ្ធផល នាងត្រូវទទួលការវះកាត់យកដុំសាច់ចេញពីរាងកាយ ហើយក៏បានទទួលការព្យាបាលដោយគីមីជាច្រើនជុំ ដើម្បីបំផ្លាញកោសិកាមហារីក។
យ៉ាងណាស្រ្តីអង់គ្លេសបានប្រាប់ពីរោគសញ្ញានៃជំងឺមហារីកពោះវៀនធំដែលមាន៤ធំៗ នៅលើរាងកាយរបស់នាងកន្លងមក៖
«សញ្ញាព្រមានដំបូងដែលបង្ហាញលើរាងកាយរបស់ខ្ញុំ គឺការផ្លាស់ប្តូរទម្លាប់នៃពោះវៀន។ ខ្ញុំមានជំងឺរាគនិងទល់លាមក ។ សញ្ញាទី២ គឺការឈឺចាប់ខ្លាំងនៅផ្នែកខាងក្រោមផ្នែកនៃពោះ។ នេះគឺដោយសារតែមានដុំសាច់ដុះដែលប៉ះពាល់ដល់ពោះវៀនធំ។ ទី៣ គឺថាខ្ញុំមានអារម្មណ៍នឿយហត់ខុសពីធម្មតា។ រាល់ពេលដែលខ្ញុំត្រឡប់មកពីធ្វើការ ពេលមកដល់ផ្ទះខ្ញុំតែតែចង់ដេក។ មានច្រើនថ្ងៃដែលខ្ញុំដេកនៅតុ ព្រោះខ្ញុំមានអារម្មណ៍ហត់ខ្លាំងពេក។ សញ្ញាចុងក្រោយគឺលាមកមានឈាម។ នៅពេលនោះ ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះសញ្ញានេះទេ»។
ជាចុងក្រោយ ស្រីវ័យកណ្ដាលម្នាក់នេះបានព្រមានថា ការដឹងពីសញ្ញាព្រមាននៃជំងឺមហារីក វាពិតមានតួនាទីសំខាន់ក្នុងការជួយរកឲ្យឃើញជំងឺឆាប់រហ័ស និងបានទទួលការព្យាបាលទាន់ពេលវេលា។ ជាពិសេស ការវះកាត់រហ័សយើងក៏មានឱកាសរស់រានមានជីវិតបានយូរអង្វែងផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សាមញ្ញៗសោះ តែអាចធ្វើឲ្យស្ត្រីចិនមានវ័យ ១០៣ ឆ្នាំ ហើយថែមទាំងមានសុខភាពល្អថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


