ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រៀបផែនការរួចហើយ ដើម្បីសងសឹកអ៊ុយក្រែន ក្រោយយកមីស៊ីលអាមេរិក បាញ់ចូលដីខ្លួន ឥតឈប់
ទីក្រុងមូស្គូអះអាងថា អ៊ុយក្រែននៅតែគឃ្លើន ដោយបាញ់មីស៊ីល ATACMS របស់អាមេរិក ចូលដីរបស់ខ្លួនមួយលើកជាពីរលើក ហើយឥឡូវរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានថា ខ្លួនបានរៀបផែនការរួចស្រេចអស់ហើយ ដើម្បីវាយប្រហារសងសឹកទៅវិញ។

លោក Sergey Lavrov បានឲ្យដឹងថា ទីក្រុងកៀវ បានយកមីស៊ីល ATACMS បាញ់ចូលរុស្ស៊ីជាថ្មី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកាមក ដោយវាយប្រហារតំបន់ Kursk បណ្តាលឲ្យខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងបង្ករបួសស្នាមដល់កងកម្លាំងក៏ដូចជាជនស៊ីវិល។
នៅក្នុងការបង្ហោះលើឆានែល Telegram កាលពីថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ លោក Lavrov គូសបញ្ជាក់ថា រុស្ស៊ី បានរៀបចំវិធានការសងសឹករួចជាស្រេច។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ មិនបានពន្យល់លម្អិតទេថាតើ រុស្ស៊ីនឹងចាត់វិធានការអ្វីខ្លះដើម្បីសងសឹកទៅលើអ៊ុយក្រែនវិញ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ព បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង១០ដង ប្រភេទថ្មីឈ្មោះ Oreshnik វាយប្រហារទីក្រុង Dnipro របស់អ៊ុយក្រែន យ៉ាងកក្រើកម្តងរួចមកហើយ ជាការឆ្លើយតបទៅលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដែលយកមីស៊ីលផ្គត់ផ្គង់ដោយបស្ចិមប្រទេស វាយប្រហារចូលដីរុស្ស៊ីទាំងមិនញញើត។
ជុំវិញបញ្ហានេះដែរ លោក Lavrov បានប្រាប់កាសែត Rossiyskaya Gazeta ថា «ការបាញ់មីស៊ីលចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជាការបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ។ អ្នកដែលនៅពីក្រោយការវាយប្រហារលើពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី នឹងត្រូវប្រឈមមុខការដាក់ទណ្ឌកម្មដ៏ស័ក្តិសមបំផុត។
ចំណែកលោកពូទីន នៅតែទទូចថា ទីក្រុងមូស្គូសូមរក្សាសិទ្ធិ វាយប្រហារទៅលើប្រទេសទាំងឡាយណា ដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយលោកខាងលិច យកមកប្រឆាំងនឹងរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន បារម្ភទឹកដីខ្លួនក្លាយជាទីលានសាកអាវុធរបស់រុស្ស៊ីនិងសម្ព័ន្ធមិត្ត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


