ព័ត៌មានអន្ដរជាតិ
វិបត្តិជនភៀសខ្លួនស៊ីរីនឹងកើនខ្លាំងបំផុត បើរុស្ស៊ីវាយចូលស៊ីរីជាថ្មី
មានក្តីបារម្ភថា ការដួលរលំភ្លាមៗរបស់រដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតី Bashar al-Assad ដែលគាំទ្រដោយទីក្រុងមូស្គួ កាលពីថ្ងៃអាទិត្យ អាចបណ្តាលឲ្យមានវិបត្តិជនភៀសខ្លួនស៊ីរីកាន់តែធ្ងន់ធ្ងរ បើសិនរុស្ស៊ីចាត់វិធានការគាំទ្រឲ្យរដ្ឋាភិបាល លោក Assad ឲ្យវាយបកលើក្រុមឧទ្ទាមមែននោះ។

មានការចោទប្រកាន់កន្លងមកថា កងទ័ពស៊ីរីដែលគាំទ្ររដ្ឋាភិបាលរបស់លោក al-Assad ក្រោមការឧបត្ថម្ភរបស់កងទ័ពរុស្ស៊ីបានប្រើប្រាស់អាវុធគីមីជីវសាស្ត្រ ក្នុងអំឡុងសង្គ្រាមដ៏ឃោរឃៅឆ្នាំ២០១៥ជាពេលដែលមានការប្រយុទ្ធគ្នាដ៏ខ្លាងរវាងកងកម្លាំងឧទ្ទាមច្រើនក្រុមនិងកងកម្លាំងគាំទ្រប្រធានាធិបតី។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានបញ្ជាឲ្យមានការអន្តរាគមន៍ដ៏ខ្លាំងអំឡុង១ទសវត្សរ៍មុន ពេលដែលកងទ័ពតស៊ូ ដែលរដ្ឋាភិបាលទីក្រុងដាម៉ាសរបស់លោក al-Assad ចោទប្រកាន់ថា ជាក្រុមឧទ្ទាម ហើយកាលនោះមានការចោទប្រកាន់ថា មានប្រើប្រាស់អាវុធជីវសាស្រ្តដែលនាំទៅដល់ផលប៉ះពាល់ដល់ប្រជាជនដ៏ច្រើន។
សារព័ត៌មាន Express បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អាចបង្កវិបត្តិជនភៀសខ្លួនថ្មីទៀតពីប្រទេសស៊ីរិជាថ្មី ប្រសិនបើ លោកធ្វើអន្តរាគមន៍ម្តងទៀតក្នុងប្រទេសស៊ីរីនៅតំបន់មជ្ឈិមបូព៉ា។
សារព័ត៌មានជាច្រើនបានផ្សាយថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានរត់ភៀសខ្លួនពីទីក្រុងដាម៉ាសនៅថ្ងៃអាទិត្យ បន្ទាប់ពីក្រុមឧទ្ទាមបានវាយចូលដណ្តើមកាន់កាប់ ក្រោយពីបើកការប្រយុទ្ធត្រឹមរយៈពេល១០ថ្ងៃពីខាងតំបន់តស៊ូនានាចូលទីក្រុងសំខាន់ៗ រហូតចូលដល់រដ្ឋធានីដាម៉ាសក្នុងរយៈពេលប្រហែល១០ថ្ងៃ។
ប៉ុន្តែទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលបានដកស្រង់ប្រភពព័ត៌មាន Reuter បានឲ្យដឹងថា លោក Al-Assad ប្រហែលស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ។
សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស សាក្សីម្នាក់ដែលធ្លាប់ជួបរឿងកាល២០១៥ក្នុងវិបត្តិនៅប្រទេសស៊ីរី បាននិយាយថា «ខ្ញុំច្បាស់ណាស់ពីការឃើញអ្វីដែលបានកើតឡើងក្នុងប្រទេសស៊ីរីពីមុន ដែលយើងនឹងឃើញប្រជាជនកាន់តែច្រើន ដែលព្រយាមរត់គេច។ ខ្ញុំរំពឹថា ពួកគេជាច្រើនព្យាយាមឆ្លងដែនទៅអឺរ៉ុប»។
ដោយសារសង្គ្រាមស៊ីវិលរុំារ៉ៃនៅប្រទេសស៊ីរី យោងប្រភពពី UNHCR ត្រឹមខែកុម្ភ៖ឆ្នាំ២០១៦ ប្រជាជនស៊ីរី៤,៧លាននាក់ត្រូវបានចុះបញ្ជីជាជនភៀសខ្លួន ដោយភាគច្រើននៃពួកគេបានភៀសខ្លួនទៅប្រទេសជិតខាង មានដូចជា ប្រទេសតួកគី ជាង ២,៦ លាននាក់ ប្រទេសលីបង់ ជាង១លាននាក់ ប្រទេសអីរ៉ាក់ជាង២៤មឺននាក់ ប្រទេសហ្សកដានីះជាង៦៣ម៉ឺននាក់ ប្រទេសអេហ្ស៊ីបជិត១២ម៉ឺននាក់ និងទៅប្រទេសជាច្រើននៅអឺរ៉ុប៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


