ព័ត៌មានអន្ដរជាតិ
អូទ្រីស ផ្ដល់ប្រាក់ ១ ០០០ដុល្លារឲ្យជនភៀសខ្លួនស៊ីរី ត្រឡប់ទៅប្រទេសកំណើតវិញ
រដ្ឋាភិបាលអូទ្រីស បានប្រកាសកាលពីថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤ថា ខ្លួនកំពុងផ្តល់ប្រាក់រង្វាន់ចំនួន ១ ០០០អឺរ៉ូ ឬស្មើនឹង ១ ០៥០ដុល្លារ ដល់ជនភៀសខ្លួនស៊ីរី ដើម្បីឲ្យពួកគេផ្លាស់ទីត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់លោក Bashar al-Assad។

អធិការបតីនៃប្រទេសអូទ្រីស លោក Karl Nehammer បានបញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការផ្តួលរំលំរដ្ឋាភិបាលលោក Assad កាលពីថ្ងៃអាទិត្យ ដោយនិយាយថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ីរីគួរតែត្រូវបានវាយតម្លៃឡើងវិញ ដើម្បីអនុញ្ញាតឲ្យមានការនិរទេសជនភៀសខ្លួនស៊ីរី។
លោក Nehammer បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «អូទ្រីស នឹងគាំទ្រជនជាតិស៊ីរី ដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ជាមួយនឹងប្រាក់រង្វាន់ចំនួន ១ពាន់អឺរ៉ូ។ ឥឡូវនេះ ប្រទេសនេះត្រូវការពលរដ្ឋរបស់ខ្លួន ដើម្បីស្ដារខ្លួនឡើងវិញ»។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងនៅឡើយទេថាតើនឹងមានជនជាតិស៊ីរីប៉ុន្មាននាក់នឹងទទួលយកការផ្ដល់ជូននេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៅអូទ្រីស បានផ្អាកជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសារបញ្ហាសន្តិសុខ ហើយមួយវិញទៀត ប្រាក់រង្វាន់របស់អូទ្រីស គឺមិនរួចថ្លៃសំបុត្រយន្តហោះត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញទេ ព្រោះតម្លៃហោះហើរយ៉ាងតិចណាស់ក៏ជាង ១ ១០០ដុល្លារដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៤ កងទ័ពស៊ីរីបានចេញប្រកាសថា រជ្ជកាលរបស់លោក Bashar al-Assad បានបញ្ចប់ហើយ បន្ទាប់ពីក្រុមឧទ្ទាមជីហាដ HTS ដណ្តើមការកាន់កាប់ទីក្រុងដាម៉ាស បានទាំងស្រុង ចំណែកប្រធានាធិបតីស៊ីឯណោះ ក៏ភៀសខ្លួនចេញពីរដ្ឋធានីទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


