ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)
លោក Volodymyr Zelensky បានចែករំលែកវីដេអូមួយនៅលើគណនីតេឡេក្រាម ដែលបង្ហាញពីទាហានរុស្ស៊ីម្នាក់ដុតសាកសពទាហានកូរ៉េខាងជើង ដើម្បី«លាក់អត្តសញ្ញាណរបស់ពួកគេ» បន្ទាប់ពីត្រូវបានសម្លាប់នៅក្នុងសមរភូមិសង្គ្រាមជាមួយអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា៖ «ឥឡូវនេះ បន្ទាប់ពីការប្រយុទ្ធគ្នាជាលើកដំបូងជាមួយអ្នកចម្បាំងរបស់យើង រុស្ស៊ីកំពុងព្យាយាមដុតមុខទាហានកូរ៉េខាងជើងដែលត្រូវបានសម្លាប់ក្នុងសមរភូមិ»។
លោក Zelensky បានបន្ថែមថា៖ «រុស្ស៊ីមិនត្រឹមតែបញ្ជូនទាហានកូរ៉េខាងជើងវាយលុកទីតាំងរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមលាក់បាំងការបាត់បង់មនុស្សផងដែរ»។
លោក Zelensky បានថ្កោលទោស ការសម្រេចចិត្តរបស់រុស្ស៊ី សម្រាប់ការបញ្ជូនទាហានកូរ៉េខាងជើងទៅប្រយុទ្ធនឹង អ៊ុយក្រែន និងសម្រាប់ការព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។
វីដេអូរយៈពេល៣០វិនាទីនេះ ត្រូវបានបង្ហោះឡើងនៅពេលដែលទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងប្រហែល ៣០នាក់ត្រូវបានសម្លាប់ ឬរងរបួស អំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនកាលពីចុងសប្តាហ៍ ក្នុងភូមិចំនួន៣ នៃតំបន់ Kursk ដែលជាកន្លែងរុស្សីបានព្យាយាមអស់រយៈពេល៤ខែ ដើម្បីបណ្ដេញវត្តមានកងទ័ពអ៊ុយក្រែន។
សេតវិមានអាមេរិក ក៏បានប្រកាសផងដែរថា ឥឡូវនេះ ខ្លួនជឿថា ទាហានកូរ៉េខាងជើងស្ថិតនៅ «ជួរមុខ» នៃសង្រ្គាមរបស់រុស្ស៊ី ហើយកំពុង «ចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធ» ប្រឆាំងនឹងអ៊ុយក្រែន។
លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ថា ទាហានកូរ៉េខាងជើងមួយចំនួន បានស្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ Kursk ប៉ុន្តែមិនបង្ហាញចំនួនជាក់លាក់នៃអ្នកស្លាប់ ឬរបួសនោះទេ។ លោក Ryder បានបន្ថែមថា កងទ័ពទាំងនោះត្រូវបានប្រើប្រាស់ជាចម្បងក្នុងតួនាទីថ្មើរជើង ហើយបានចាប់ផ្តើមប្រយុទ្ធប្រហែលមួយសប្តាហ៍កន្លងទៅ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


