Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កម្មវិធី​មីស៊ីល​​ចម្ងាយ​ឆ្ងាយ​របស់​ប៉ាគីស្ថាន

បានផុស

នៅ

ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ពុធ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៤​ បាន​រង​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​​ពី​សហរដ្ឋ​អាមេរិក ចំពោះ​កម្មវិធី​ផលិត​មីស៊ីល​​ប៉ាលិស្ទិក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បាន​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្ម​ថ្មី នឹង​ត្រូវ​ដាក់​លើ​​ក្រុមហ៊ុន​រដ្ឋ​ប៉ាគីស្ថាន National Development Complex និងក្រុមហ៊ុនចំនួន​៣​ផ្សេង​ទៀត ក្នុង​​​គោលដៅ​ទប់ស្កាត់​ការ​រីកសាយអាវុធ​នុយក្លេអ៊ែរ និងមធ្យោបាយដឹកជញ្ជូនរបស់​ប៉ាគីស្ថាន។

ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម នឹង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​​ដែល​ជាប់ពាក់ព័ន្ធ​នឹង​​អាមេរិក​ និង​រារាំង​ជនជាតិ​អាមេរិក​ពី​ការធ្វើ​ជំនួញ​ជាមួយ​ពួកគេ​។

ជា​ការ​ឆ្លើយ​តប ក្រសួងការបរទេសប៉ាគីស្ថាន បាន​​លើក​ឡើង​ថា សកម្មភាពរបស់អាមេរិកគឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ និងលម្អៀង ហើយនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ក្នុង​​គោល​បំណង​បញ្ជាក់​ឲ្យ​ឃើញ​​ពី​ភាពមិន​ស្មើ​គ្នាផ្នែកយោធា ពោល​គឺ​លម្អៀង​ទៅ​លើ​ឥណ្ឌា ដែល​ជា​​គូ​ប្រជែង និង​មាន​អរិភាព​ជាមួយ​ប៉ាគីស្ថាន។

សូម​បញ្ជាក់​ថា ប៉ាគីស្ថាន ​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​បាន​ក្លាយ​ជា​ប្រទេស​ទី​៧​លើ​ពិភពលោក ដែល​ធ្វើ​ដូច្នេះ។ អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អាតូមិច បានប៉ាន់ប្រមាណថា ឃ្លាំងអាវុធរបស់ប៉ាគីស្ថាន មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ១៧០​គ្រាប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៣ នាទីutes មុន

នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឥទ្ធិពលអស្ចារ្យ ជម្រើសដែលគួរឲ្យចាប់ចិត្ត ពេលនេះរួមទាំងអ្នកចូលចិត្តផ្អែមនិងប្រៃនឹងទទួលបានអារម្មណ៍ដ៍ពេញចិត្តខ្លាំងបំផុត

នយោបាយ៣៣ នាទីutes មុន

ពលរដ្ឋស្រុកកែវសីមា ទទួលបានការព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានជាតិ១ ម៉ោង មុន

ទឹកធ្លាក់ជ្រាវ ជាទីដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរសម្រាកលម្ហែកាយនារដូវកាលបៃតង

Sokha Hotels

ព័ត៌មានពេញនិយម