ព័ត៌មានអន្ដរជាតិ
វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត
កាលពីថ្ងៃសុក្រទី២៧ខែតុលាឆ្នាំ២០២៤, តុលាការប្រជាជនទីក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតស្រ្តីម្នាក់ជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត។

តាមការចុះផ្សាយរបស់ VN Express, ស្រ្តីជាមេក្រុមមានឈ្មោះ Vu Hoang Oanh ឬគេហៅថា Oanh Ha ហើយក្រៅពីអ្នកដែលត្រូវប្រហារជីវិតទាំង២៧នេះ អ្នកនៅសេសសល់៦នាក់ទៀត ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ខណៈ២នាក់ជាប់ពន្ធនាគារម្នាក់២០ឆ្នាំ។
តុលាការរកឃើញថា ក្រុមនេះបានស្តុកទុកនិងជួញដូរថ្នាំញៀន៦២៦គីឡូក្រាម ពីប្រទេសក្រៅចូលវៀតណាម ចន្លោះខែមីនាឆ្នាំ២០១៨ដល់ខែវិច្ឆិកាឆ្នាំ២០២២។
វៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានច្បាប់គ្រឿងញៀនតឹងរ៉ឹងបំផុតលើពិភពលោក ពោលគឺថា ជនដែលកាន់កាប់ឬរត់ពន្ធហេរ៉ូអ៊ីនលើស ៦០០ក្រាម ឬកូកាអ៊ីនឬមេតំហ្វេតាមីនលើសពី ២.៥គីឡូក្រាម ត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត។
យ៉ាងណា ចំពោះករណីខាងលើនេះ គឺករណីដែលតុលាការកាត់ទោសប្រហារមនុស្សច្រើនបំផុតមិនធ្លាប់មានសោះក្នុងប្រទេសវៀតណាម នៅរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


