ព័ត៌មានអន្ដរជាតិ
FBI ជឿជាក់ ១០០%ថា ភេរវករវាយប្រហារនៅ New Orleans ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, FBI ជឿជាក់១០០%ថា បុរសដែលបើករថយន្តភីកអាប់បុករះមនុស្សក្នុងទីក្រុង New Orleans នៅថ្ងៃចូលឆ្នាំសកល គឺបំផុសគំនិតដោយក្រុមភេរវកម្ម ISIS ប៉ុន្តែគាត់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

ត្បិតតែ FBI ខិតខំតាមដានរកតម្រុយពាក់ព័ន្ធភេរវករឈ្មោះ Shamsud-Din Jabbar នេះក៏ដោយ ប៉ុន្តែនៅទីបំផុត FBI ជឿជាក់ថា គាត់គ្មានជំនួយពីនរណាម្នាក់ឡើយ។
លោក Christopher Raia មកពីផ្នែកប្រឆាំងភេរវកម្មរបស់ FBI បាននិយាយថា «នេះគឺជាអំពើភេរវកម្ម។ នេះជាសកម្មភាពដែលមានការគិតទុកជាមុន និងជាទង្វើដ៏ព្រៃផ្សៃ។ ភេរវករមានផែនការវាយប្រហារធំជាងនេះ ដោយសម្លាប់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះគាត់មានដាក់ពង្រាយគ្រឿងផ្ទុះនៅច្រើនកន្លែង»។
មុនការវាយប្រហារប៉ុន្មានម៉ោង, Jabbar ក៏បានបង្ហោះវីដេអូចំនួន៥ឃ្លីបនៅលើគណនី Facebook របស់គាត់ផងដែរ ដោយប្រកាសគាំទ្រក្រុមរដ្ឋឥស្លាម។
ក្រោយហេតុការណ៍ដ៏រន្ធត់នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខប្រកាសមិនអនុញ្ញាតឲ្យក្រុម ISIS មានវត្តមានលើទឹកដីអាមេរិកឡើយ ហើយមិនបណ្តោយឲ្យការវាយប្រហារបែបនេះនិងមនោគមវិជ្ជា យកឈ្នះអាមេរិកបាននោះទេ។

សូមបញ្ជាក់ជាថ្មី លោក Jabbar ជាអតីតយុទ្ធជនអាមេរិក មកពីរដ្ឋ Texas បានបើកការវាយប្រហារនៅផ្លូវ Bourbon សម្លាប់មនុស្ស១៤នាក់ និងបណ្តាលឲ្យជាង៣០នាក់ទៀតរងរបួស មុនពេលប៉ូលិសបាញ់សម្លាប់គាត់។
នេះគឺជាការវាយប្រហារបំផុសគំនិតដោយក្រុម IS ដែលផ្តាច់ជីវិតមនុស្សច្រើនបំផុតលើទឹកដីអាមេរិកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយវាជាក្តីកង្វល់យ៉ាងធំ ដល់ថ្នាក់មន្ត្រីសហព័ន្ធ ចេញការព្រមានថា ក្រុមភេរវកម្មកំពុងងើបឡើងសាជាថ្មីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


