ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ជំនួបជាមួយ ពូទីន កំពុងត្រូវបានរៀបចំហើយ
ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចប្រជុំរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន កំពុងត្រូវបានបង្កើតឡើងហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរនោះទេ។
លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថាមុនពេលកិច្ចប្រជុំជាមួយអភិបាលរដ្ឋនៅរមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២៥ថា៖ «គាត់ចង់ជួប ហើយយើងកំពុងរៀបចំវា។ ប្រធានាធិបតីពូទីនចង់ជួប។ គាត់បាននិយាយជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្រ្គាមនោះ។ នោះជាភាពរញ៉េរញ៉ៃដ៏បង្ហូរឈាម» ដោយសំដៅលើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រទី១០មករាថា លោក ពូទីន បើកចំហដើម្បីពិភាក្សាជាមួយលោក ត្រាំ ហើយថា ទីក្រុងមូស្គូមិនមានលក្ខខណ្ឌចាំបាច់សម្រាប់រៀបចំកិច្ចប្រជុំនោះទេ។
អ្នកនាំពាក្យរបស់លោក ពូទីន លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីបាននិយាយម្តងហើយម្តងទៀតអំពីការបើកចំហរបស់គាត់ក្នុងការទាក់ទងជាមួយមេដឹកនាំអន្តរជាតិ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក រួមទាំងលោក ដូណាល់ ត្រាំ»។
លោក Peskov បានបន្ថែមថា វិមានក្រឹមឡាំងបានស្វាគមន៍ «ការត្រៀមខ្លួនរបស់ ត្រាំ ក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា។ វាគ្មានលក្ខខណ្ឌតម្រូវទេ។ អ្វីដែលទាមទារគឺឆន្ទៈនយោបាយទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាតាមរយៈការសន្ទនា»។
សូមបញ្ជាក់ថា កន្លងមកលោក ត្រាំ បានរិះគន់ជាញឹកញាប់ចំពោះជំនួយយោធាដ៏ច្រើនដែលអាមេរិកបានបញ្ជូនទៅក្រុងកៀវ។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមមក អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន បានសន្យាផ្តល់ជំនួយជាង ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង ៦០ពាន់លានដុល្លារផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនប្រាកដទេថាតើជំនួយនឹងបន្តក្នុងជំហរយ៉ាងដូចម្ដេចទៀតក្រោមការដឹកនាំរបស់លោក ត្រាំ នៅក្នុងអាណត្តិថ្មី ខណៈដែលគាត់បាននិយាយថា គាត់ចង់ធ្វើឲ្យសង្រ្គាមឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ