Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

បានផុស

នៅ

របាយការណ៍ពីបណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះក្នុងការជួញដូរមនុស្សដែលបានចេញផ្សាយកាល​ដើមសប្តាហ៍​នេះ​ បានបង្ហាញថាមនុស្សជាង ៦០០០នាក់មកពី២១ប្រទេសកំពុងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់់​ព័ន្ធការ​ជួញដូរ​មនុស្ស​​​។

(រូបភាព៖ FB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍កំណត់ថា តំបន់ Mae Sot ក្នុងខេត្ត Tak ជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរមនុស្ស​ដ៏ខ្លាំង​បំផុត​​ក្នុង​ប្រទេស​ដែ​លកំពុង​តែ​ហែក​ហួរ​ដោយសារ​សង្គ្រាម​​នេះ​​។ ក្រុមឧក្រិដ្ឋជនឆ្លងដែនរបស់ចិន បានកេងប្រវ័ញ្ចតំបន់នេះ ដោយមានការគាំទ្រពីក្រុមប្រដាប់អាវុធក្នុងស្រុក រួមទាំងកងកម្លាំងឆ្មាំព្រំដែន Karen របស់មីយ៉ាន់ម៉ា (BGF) ដែលពីមុនត្រូវបានគេស្គាល់ថាជាយោធាប្រជាធិបតេយ្យ Karen Buddhist Army (DKBA)។

ជនរងគ្រោះទាំងនោះ រួមទាំងជនជាតិចិនចំនួន៣៩០០នាក់ ដែលទទួលរងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ ហើយគ្រួសាររបស់ពួកគេប្រឈមនឹងការទាមទារថ្លៃលោះហួសហេតុ។

កាលពីថ្ងៃសុក្រ បណ្តាញសង្គមស៊ីវិល រួមជាមួយនឹងតំណាងមកពីប្រទេសចំនួនប្រាំបួន ដូចជា កេនយ៉ា បង់ក្លាដែស ប្រេស៊ីល អេត្យូពី ប៉ាគីស្ថាន ហ្វីលីពីន ឡាវ កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន បានដាក់លិខិតចំហរតាមប្រព័ន្ធអនឡាញទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (NHRC) ដោយស្នើសុំ អន្តរាគមន៍​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​នៅ​មី​យ៉ាន់​ម៉ា​។

(រូបភាព៖  Chinese Embassy to Myanmar)

ជនរងគ្រោះជាច្រើនត្រូវបានទាក់ទាញទៅប្រទេសថៃដោយការសន្យាថា នឹងមានការងារធ្វើ​ដែលមានប្រាក់ខែល្អ ហើយត្រូវបានជួញដូរជាបន្តបន្ទាប់ទៅប្រទេសមីយ៉ាន់ម៉ា។ ជនរងគ្រោះដែលបានរួចខ្លួនបានរៀបរាប់អំពីការធ្វើទារុណកម្មម្តងហើយម្តងទៀត បាន​រង​​អំពើ​ទណ្ឌកម្ម​ដូច​ជា​ឆក់ខ្សែភ្លើង ការគំរាមកំហែងសម្លាប់យកសរីរាង្គជាដើម។

ការដុតកំដៅជាមួយទឹកក្តៅ ការបង្ខំឱ្យធ្វើការក្នុងរឿងឆបោកតាមអនឡាញ និងការ​វាយនឹងដំបងរយៈពេល ២០នាទីក៏ដោយ។ ស្ត្រី​មាន​ផ្ទៃពោះក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បង្ខំ​ឱ្យ​កាន់​ធុង​ទឹក​ធ្ងន់ៗ​ជា​ការ​ដាក់ពិន័យផងដែរ។

អ្នករស់រានមានជីវិតជនជាតិបង់ក្លាដែសម្នាក់ដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើការបានបីខែបានពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរថា៖ «ថៅកែចិនមិនខ្វល់ថាពួកគេរស់ឬស្លាប់ទេ។ ទ័ព​Karen ​បាន​លុយ​ពី​ចិន ហើយ​ចាប់​ដាក់​គុក បើ​យើង​មិន​ស្តាប់​បង្គាប់។ យើង​ត្រូវ​បាន​គេ​ប្រើ​ឱ្យ​ធ្វើ​ការ​ពី ១៧-១៨ ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។

អាហារ​មិន​អាច​បរិភោគ​បានគ្រប់គ្រាន់ ហើយ​យើង​ជា​ច្រើន​រស់​បាន​ដោយ​គ្រាន់​តែ​ផឹក​ទឹក​ប៉ុណ្ណោះ។ លើសពីនេះប្រសិន​បើ​មិន​បាន​សម្រេច​គោល​ដៅ អ្នក​ទោស​ត្រូវ​ធ្វើ​ការ​រហូត​ដល់​ទៅ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ»។

ទោះបីជាមានការតវ៉ាជាអន្តរជាតិ និងការខិតខំប្រឹងប្រែងផ្នែកការទូតក៏ដោយ ក៏វឌ្ឍនភាពមានភាពយឺតយ៉ាវ បើទោះបីជាវិបត្តិនេះបានធ្វើឱ្យមានចំណងជើងទូទាំងពិភពលោកបន្ទាប់ពីការចាប់ជំរិត និងជួយសង្គ្រោះតារាសម្ដែងចិន Xingxing ដ៏ល្បីឈ្មោះក៏ដោយ។

យ៉ាងណាមិញផលប៉ះពាល់សេដ្ឋកិច្ចនៃប្រតិបត្តិការជួញដូរទាំងនេះក៏មានសារៈសំខាន់ផងដែរ។ បើតាមរបាយការណ៍ឆ្នាំ ២០២៤ ពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា អង្គការឧក្រិដ្ឋកម្មនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រកចំណូលបានប្រហែល ៤៣.៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ តាមរយៈសកម្មភាពខុសច្បាប់ រួមទាំងការបោកប្រាស់តាមអ៊ីនធឺណិត ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពទាំងកម្រិតតំបន់ និងពិភពលោក៕

( រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

កីឡា២ នាទីutes មុន

រិទ្ធី​ សូសែន​ មួយ​ខែៗ​ផ្ញើ​លុយ​ជូន​ម្ដាយ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​លើ​ការ​ប្រកួត​

កីឡា១២ នាទីutes មុន

កីឡាករគុន​ខ្មែរ​​ ៥ រូប​​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់​ ៦០ គីឡូក្រាម​​នៅ​កម្ពុជា​បច្ចុប្បន្ន

សេដ្ឋកិច្ច២៣ នាទីutes មុន

កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

សន្តិសុខសង្គម៣០ នាទីutes មុន

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម