ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងដំំបូងត្រូវដោះលែង ក្រោមបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស
ទីបំផុតភាគីអ៊ីស្រាអែលបានទទួលបញ្ជីឈ្មោះចំណាប់ខ្មាំងត្រឹមតែ៣នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង៣៣ដែលនឹងត្រូវដោះលែងក្នុងបទឈប់បាញ់រយៈពេល៦សប្តាហ៍នេះ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ២០០០នាក់។ ចំណាប់ខ្មាំងដែលតនឹងត្រូវដោះលែងមុនគេគឺ Romi Gonen វ័យ២៤ឆ្នាំ។

អ៊ីស្រាអែលបានរក្សាជំហរមិនឲ្យបទឈប់បាញ់ចូលជាធរមានរហូតដល់ខ្លួនទទួលបានបញ្ជីឈ្មោះអ្នកដែលត្រូវដោះលែង នៅថ្ងៃទី១៩ខែមករានេះ ជាពេលដែលកិច្ចព្រមព្រៀងចូលជាធរមាននៅម៉ោង ៦និង៣០នាទីម៉ោងសកល (GMT) ត្រូវម៉ោង១ម៉ោងនៅកម្ពុជា។
រហូតដល់ម៉ោង៤រសៀលនេះ ទើបភាគីអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនទើបទទួលបានបញ្ជីឈ្មោះចំណាប់ខ្មាំងត្រឹមតែ៣នាក់ប៉ុណ្ណោះ។
ចំណាំងខ្មាំងដែលនឹងត្រូវដោះលែងដំបូងគេគឺ Romi Gonen វ័យ២៤ឆ្នាំ ដែលត្រូវបានចាប់ទៅកាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពីពិធីបុណ្យ Nova ដែលជាពិធីបុណ្យឈប់សម្រាក ជប់លៀង និងការអាន រយៈពេលយូរនៅក្នុងប្រទេសអ៊ីស្រាអែល។
យោងតាមការផ្សាយរបស់ Times of Israel គ្រួសាររបស់ Gonen ក៏បានបញ្ជាក់ថា នាងស្ថិតនៅក្នុងបញ្ជីត្រូវដោះលែង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ចែកចេញជាបីដំណាក់កាល ដោយមានការសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។
ដំណាក់កាលដំបូងរបស់ បទឈប់បាញ់នោះនឹងមានរយៈពេលប្រាំមួយសប្តាហ៍ ហើយក្នុងអំឡុងពេលនោះ ចំណាប់ខ្មាំងចំនួន៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង ៩៨នាក់ដែលនៅសល់ពីការដោះលែងកាលពីបទឈប់បាញ់ចុងខែវិច្ឆិកានិងដើមឆ្នាំ២០២៣ នឹងត្រូវដោះដូរជាមួយអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំងទាំង៣៣នាក់ជា ស្ត្រី កុមារ និងបុរសអាយុលើសពី៥០ឆ្នាំ អ្នកឈឺ និងអ្នករបួស។
អ្នកទោសរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងរាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ នេះយោងតាមរ៉យទ័រ។
ចំណាប់ខ្មាំងស្ត្រីបីនាក់ត្រូវបានគេរំពឹងថានឹងត្រូវដោះលែងនៅរសៀលថ្ងៃទី ១៩ មករា តាមរយៈកាកបាទក្រហម ដោយចំណាប់ខ្មាំងម្នាក់ត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់។
បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងនៅថ្ងៃទី១៩ខែមករា អ្នកចរចារអាមេរិក Brett McGurk បាននិយាយថា កិច្ចព្រមព្រៀងនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងស្ត្រី៤នាក់ទៀត បន្ទាប់ពីរយៈពេល៧ថ្ងៃបន្ទាប់មកមានការដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀតរៀងរាល់៧ថ្ងៃក្រោយមក៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ