ព័ត៌មានអន្ដរជាតិ
អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, អ្នកក្រុងបាងកកប្រមាណ ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ខណៈក្នុងនោះមានពាក់កណ្តាលដែលត្រូវទៅពេទ្យ ម្តងក្នុងមួយខែ ដោយសារខ្យល់ពុល។

តួលេខនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn នៃប្រទេសថៃ ដោយក្នុងនោះមានបញ្ជាក់ថា បញ្ហាខ្យល់ពុល PM2.5 ឡើងខ្ពស់ ក៏បង្កការខាតបង់ដល់សេដ្ឋកិច្ចទីក្រុងបាងកក បើគិតជាទំហំទឹកប្រាក់ស្មើនឹង ៣ពាន់លានបាតក្នុងមួយខែផងដែរ ព្រោះមនុស្សត្រូវការចំណាយប្រាក់ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ ហើយមានអ្នកទេសចរជាច្រើន បានលុបចោលដំណើរកម្សាន្ត ប៉ះពាល់ខ្លាំងបំផុត ចំពោះវិស័យទេសចរ។
របាយការណ៍ខាងលើត្រូវបានបញ្ចេញ ស្របពេលគុណភាពខ្យល់នៅក្នុងរាជធានីប្រទេសថៃ ហាក់ធូរស្រាលបានបន្តិច ពោលគឺកំហាប់ភាគល្អិត PM2.5 ធ្លាក់ចុះមកនៅត្រឹម ៧៣.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប បើធៀបនឹង ៨៨.៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូបកាលពីថ្ងៃសុក្រ។
យ៉ាងណាក្តី រដ្ឋបាលរាជធានី នៅតែចេញការព្រមាន និងណែនាំឲ្យអ្នកក្រុង កុំចេញក្រៅបើមិនចាំបាច់និងអនុវត្តវិធានការការពារដូចជាពាក់ម៉ាសឬវ៉ែនតា ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


