ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាវាយប្រហារលើមន្ទីពេទ្យនិងភូមិសម្លាប់មនុស្ស២០នាក់
យ៉ាងហោចណាស់មនុស្ស២០នាក់ រួមទាំងកុមារតូចៗពីរនាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសដោយសារការវាយប្រហារតាមអាកាសចុងក្រោយរបស់យោធាមីយ៉ាន់ម៉ានៅក្នុងសង្កាត់ Kyaukme នៃរដ្ឋ Shan និងសង្កាត់ Myingyan ក្នុងទីក្រុង Mandalay កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់ The Irrawaddy។

យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃសៅរ៍យន្តហោះចម្បាំងរបស់របបយោធាបានទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់ទៅលើមន្ទីរពេទ្យស្រុកមួយកន្លែងក្នុងទីក្រុង Kyaukme ភាគខាងជើងរដ្ឋ Shan ដែលគ្រប់គ្រងដោយកងទ័ពរំដោះជាតិ Ta’ang បានសម្លាប់មនុស្សបីនាក់ក្នុងនោះមានបុគ្គលិកសុខាភិបាលជាស្ត្រីពីរនាក់។
លើសពីនេះ អ្នកជំងឺប្រុសម្នាក់បានស្លាប់ ពេលត្រូវបានជម្លៀសចេញ ហើយអ្នកស្រុកយ៉ាងតិច២០នាក់ផ្សេងទៀត កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈអគារមន្ទីពេទ្យរងការបំផ្លាញស្ទើគ្មានសល់។
លើសពីនេះ កាលពីថ្ងៃអាទិត្យ ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារក៏បានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់នៅភូមិ Singup ក្នុងទីប្រជុំជន Myingyaing ក្នុងទីក្រុងMandalay។
បើតាមសម្ដីអ្នកស្រុក យន្តហោះយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់នៅម៉ោងប្រហែល ៧:៣០ នាទីព្រឹក មុនពេលដែលគ្រាប់កាំភ្លើងធុន Mi-35 បានវាយប្រហារភូមិ ដោយសំដៅទៅលើតំបន់ជុំវិញសាលារៀន បណ្ដាលឲ្យមនុស្ស១៦ នាក់ស្លាប់ភ្លាមៗ ហើយម្នាក់ទៀតបានស្លាប់នៅពេលក្រោយ ខណៈអ្នករងរបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលរួបរួមជាតិស្របគ្នារបស់ប្រទេសមីយ៉ាន់ម៉ា និងគណៈកម្មាធិការប្រតិបត្តិកណ្តាលនៃរណសិរ្សរំដោះរដ្ឋ Palaung/TNLA បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារតាមអាកាសនេះផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានកើនឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបណ្តាញ Telegram គាំទ្ររបបយោធាបានអះអាងថាក្រុមកងកម្លាំងការពារប្រជាជន (PDF) មានសកម្មភាពនៅជិតភូមិទាំងនេះបើយោងតាមអ្នកស្រុក៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


