ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អាមេរិកមិនទាន់កាត់ជំនួយអ៊ុយក្រែនទេ គ្រាន់តែមិនទាន់ចរចាពីកញ្ចប់ជំនួយថ្មី
ប្រទេសអ៊ុយក្រែន នៅតែបន្តទទួលបានជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក គ្រាន់តែមិនទាន់មានការពិភាក្សាអំពីកញ្ចប់ថ្មីនាពេលអនាគតនៅឡើយទេ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥។

លោក ហ្សេលេនស្គី បានប្រាប់ថា៖ «មិនមានការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្នទេ។ វាមិនត្រូវបានបញ្ឈប់ទេ វានៅតែបន្ត»។
មេដឹកនាំវ័យ៤៧ឆ្នាំរូបនេះ បានបន្ថែមថា វា«លឿនពេក»ហើយសម្រាប់កិច្ចពិភាក្សាលើជំនួយយោធាថ្មី ដែលនឹងប្រព្រឹត្តទៅ។
នៅពេលត្រូវគេសួរនាំអំពីសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនដោយគ្មានជំនួយពីអាមេរិក លោក ហ្សេលេនស្គី បានឆ្លើយថា ការកាត់ផ្ដាច់ការផ្គត់ផ្គង់នឹងប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពការពាររបស់អ៊ុយក្រែន។
សូមបញ្ជាក់ថា អាមេរិកគឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីជិតបីឆ្នាំមុន។
ប៉ុន្តែប្រធានាធិបតីទើបជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ បានរិះគន់ជាប្រចាំអំពីទំហំនៃជំនួយរបស់អាមេរិកដែលត្រូវបានផ្តល់ដល់អ៊ុយក្រែន។ បើយោងតាមប្រភពរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការនាំចេញសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែនត្រូវបានផ្អាកមួយរយៈកាលពីពេលថ្មីៗនេះ តែត្រូវបានចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍មុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


