ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញព័ត៌មានខុសរឿងដែលថា ប៉ាណាម៉ាលែងគិតលុយពីនាវាខ្លួន ពេលឆ្លងកាត់ព្រែកជីក
ប៉ាណាម៉ា បានចេញប្រកាសបដិសេធចំពោះព័ត៌មានដែលលើកឡើងថា មានការអនុញ្ញាតឲ្យនាវារដ្ឋាភិបាលអាមេរិកឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដោយឥតគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៥។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាមេរិកនៅលើបណ្ដាញសង្គម X ដែលថា កប៉ាល់រដ្ឋាភិបាលរបស់ខ្លួន «ឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនគិតថ្លៃ ដោយជួយសន្សំប្រាក់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានដុល្លារក្នុងមួយឆ្នាំ»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយនេះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា (ACP) បានថ្លែងថា ខ្លួនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការកំណត់ថ្លៃសេវា និងថ្លៃផ្សេងទៀតសម្រាប់ការឆ្លងកាត់ព្រែកជីក ដោយបន្ថែមថា ខ្លួនមិនបានធ្វើការកែតម្រូវណាមួយចំពោះអាមេរិកទេ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់លោកក្នុងការដណ្តើមយកព្រែកជីកប៉ាណាម៉ា ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់នេះមកកាន់កាប់ឡើងវិញ។
ព្រែកជីកប៉ាណាម៉ា មានប្រវែង ៨២គីឡូម៉ែត្រ ឆ្លងកាត់អាមេរិកកណ្តាល និងជាតំណភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio ដែលបានធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីនក្នុងសប្តាហ៍នេះ បានទាមទារឲ្យប៉ាណាម៉ាធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែលលោកហៅថាជា «ឥទ្ធិពល និងការគ្រប់គ្រង» របស់ប្រទេសចិននៅលើព្រែកជីក។
មន្ត្រីការទូតកំពូលរបស់អាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ប៉ាណាម៉ាត្រូវតែធ្វើសកម្មភាព បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា លោក Rubio បានជួបជាមួយលោកប្រធានាធិបតី José Raúl Mulino ក៏ដូចជាអ្នកគ្រប់គ្រងព្រែកជីកលោក Ricaurte Vásquez Morales។
ក្រោយដំណើរទស្សនកិច្ច និងការចេញសារព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក រដ្ឋាភិបាលប៉ាណាម៉ាបានសម្រេចចិត្តប្រកាសដកវត្តមានរបស់ខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលហៅកាត់ថា BRI (Belt and Road Initiative) ជាកម្មវិធីបណ្ដាក់ទុនសកលជាមួយមូលនិធិដ៏ច្រើនសម្បើមរបស់ក្រុងប៉េកាំង។
ទន្ទឹមនោះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បាននិយាយថា ខ្លួនបានបង្ហាញពីចេតនាក្នុងការធ្វើការជាមួយកងទ័ពជើងទឹកអាមេរិក និងបង្កើនប្រសិទ្ធភាពអាទិភាពនៃការឆ្លងកាត់សម្រាប់នាវារបស់អាមេរិកតាមរយៈព្រែកជីក៕
ដោយ៖ ឈាង
ចុចអាន៖ ប៉ាណាម៉ាលើកលែងការបង់ប្រាក់សម្រាប់នាវាអាមេរិកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


