ព័ត៌មានអន្ដរជាតិ
ប៉ាណាម៉ាលើកលែងការបង់ប្រាក់សម្រាប់នាវាអាមេរិកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវារបស់សហរដ្ឋអាមេរិកឥឡូវនេះអាចឆ្លងកាត់ព្រែកជីក«ប៉ាណាម៉ា»ដោយមិនចាំបាច់បង់ថ្លៃសេវា និងអាចសន្សំលុយបានរាប់លានដុល្លារ បន្ទាប់ពីការចរចាដើម្បីគ្រប់គ្រងព្រែកជែកនេះជាថ្មីក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា «រដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ាបានយល់ព្រមមិនយកថ្លៃសម្រាប់នាវារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា»។
ការឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដោយមិនចាំបាច់បង់ថ្លៃនេះ នឹងនាំឲ្យអាមេរិកសន្សំបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានបើកការចរចាជុំវិញការទិញសិទ្ធិកាន់កាប់ព្រែកជីកប៉ាណាម៉ានេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានជាបន្តបន្ទាប់ នៃបំណងកាន់កាប់ព្រែកជែកឡើងវិញក្រោមរដ្ឋបាលរបស់លោក។
ការចោទប្រកាន់ពីមុនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីថ្លៃសេវាហួសប្រមាណបានធ្វើឱ្យមានការផ្តោតអារម្មណ៍កាន់តែខ្លាំងលើបញ្ហានេះ។ ប្រទេសចិនបានទម្លាក់ទុនពីគម្រោងខ្សែក្រវ៉ាតនិងផ្លូវទិញភាគហ៊ុននៅក្នុងគម្រោងព្រែកជែកដ៏ល្បីល្បាញនិងមានតម្រូវការចាំបាច់សម្រាប់ការដឹកទំនិញឆ្លងកាត់ភ្ជាប់មហាសមុទ្រពីរគឺ ប៉ាស៊ីហ្វិក និង អាត្លង់ទិក។
ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានប្រកាសដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់មហាយក្សចិន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


