ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
ស្របពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី កំពុងឆ្លើយឆ្លងពាក្យសម្តីគ្នាដ៏ក្តៅគគុកនោះ ស្រាប់តែរុស្ស៊ីឯណោះ បានបើកការវាយប្រហារយ៉ាងចាស់ដៃ សន្ធាប់លើប្រទេសអ៊ុយក្រែន ដោយកំណត់គោលដៅលើរោងចក្រហ្គាស់។ នេះបើយោងតាមការចំផ្សាយរបស់ ABC News កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥។

តាមការបញ្ជាក់ពីកងកម្លាំងអ៊ុយក្រែន, រុស្ស៊ីបានបាញ់មីស៊ីលចំនួន១៤គ្រាប់និងបញ្ជូនដ្រូន ១៦១គ្រឿងមកទម្លាក់គ្រាប់បែកលើទីក្រុង Odesa ប៉ុន្តែក្នុងនោះខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន ៨០គ្រឿង។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន មិនបញ្ជាក់ទេថាតើ ខ្លួនស្ទាប់ចាប់បានមីស៊ីលប៉ុន្មានគ្រាប់។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន German Galushchenko បានបង្ហោះលើ Facebook ថា «ការវាយប្រហារឧក្រិដ្ឋកម្មនេះ គឺមានគោលបំណង រំខានមិនឲ្យអ៊ុយក្រែន ផលិតហ្គាស់ ដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន»។

ចំណែកក្រសួងការពារជាតិរុស្ស៊ីឯណោះ ក៏អះអាងពីការវាយប្រហារនេះដែរ ហើយប្រកាសពីជោគជ័យនៃប្រតិបត្តិការដែលខ្លួន បានកំណត់គោលដៅលើទីតាំងឧស្សាហកម្មយោធា របស់អ៊ុយក្រែន។
ការវាយប្រហារនេះកើតឡើង ចំពេលលោក ត្រាំ និងលោក ហ្សេលេនស្គី កំពុងផ្ទុះសង្គ្រាមពាក្យសម្តីជាមួយគ្នា ដែលផ្តើមឡើង បន្ទាប់ពីគណៈប្រតិភូទីក្រុងវ៉ាស៊ីន បានជួបពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ទាំងដែលគ្មានវត្តមានទីក្រុងកៀវ។

លោក ហ្សេលេនស្គី បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិក មើលរំលងខ្លួនមិនអញ្ជើញឲ្យចូលរួម ហើយលោកប្រកាសកាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ថា អ៊ុយក្រែន នឹងមិនទទួលស្គាល់លទ្ធផលនៃជំនួបនេះឡើយ។
យ៉ាងណាក្តី ក្រោយមកលោក ត្រាំ បានឆ្លើយតបវិញដោយបញ្ជាក់ថា «ប្រសិនបើអ៊ុយក្រែនចង់បានកៅអីនៅតុចរចាមែន គួរតែរៀបចំការបោះឆ្នោតសិន»។ មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទថា លោក ហ្សេលេនស្គីនេះឯងជាអ្នកធ្វើឲ្យសង្គ្រាមជាមួយរុស្ស៊ីផ្ទុះឡើងទៀតផង ហើយអ៊ុយក្រែនខ្លួនឯងទេដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះនោះ។
មិនត្រឹមប៉ុណ្ណឹង ប្រមុខសេតវិមានបានហៅលោក ហ្សេលេនស្គី ថាជាជនផ្តាច់ការដែលគ្មានការបោះឆ្នោត និងជាអ្នកកំប្លែងដែលបោកយកជំនួយអាមេរិក ទៅជះក្នុងសង្រ្គាមដែលមិនអាចឈ្នះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីអាមេរិក-រុស្ស៊ីទើបចរចាគ្នាចប់ ស្រាប់តែ ពូទីន លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


