Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តសាមុតសាខន និងក្រុងបាងកក រកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ ថ្ងៃនេះ

បានផុស

នៅ

ប្រទេសថៃនៅថ្ងៃអាទិត្យនេះបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩០ ករណី ខណៈ ៨១ ករណីជាករណីឆ្លងក្នុងសហគមន៍ដែលនាំឲ្យមានករណីឆ្លងសរុបឡើងដល់ ២៧,៨០៣ ករណី ។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីនោះទេដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅ ៩០ នាក់ដដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយថា ករណីឆ្លងក្នុងសហគមន៍ចំនួន ៤៥ ករណីត្រូវបានរបាយការណ៍នៅមន្ទីរពេទ្យ និង ៣៦ ពីការធ្វើតេស្តទ្រង់ទ្រាយធំដែលភាគច្រើននៅខេត្តសាមុតសាខន ។

មន្ទីរពេទ្យក្នុងទីក្រុងបាងកកបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ១៦ ករណីគឺច្រើនជាងមួយករណីនៅខេត្តសាមុតសាខន ពោលមាន ១៥ ករណី ។ មន្ទីរពេទ្យខេត្ត Phetchaburi រកឃើញមាន ៦ ករណី បន្ទាប់មកគឺខេត្ត Pathum Thani ៤ ករណី ខេត្ត Nakhon Pathom ២ ករណី ខេត្ត Ratchaburi ១ ករណី និងខេត្ត Samut Prakan ១ ករណី ។

ការធ្វើតេស្តទ្រង់ទ្រាយធំបានរកឃើញករណីថ្មីចំនួន ២៦ ករណីនៅខេត្តសាមុតសាខន ខណៈ ៩ ករណីនៅខេត្ត Pathum Thani និង ១ ករណីនៅខេត្ត Samut Prakan ។

រីឯករណីនាំចូលចំនួន ៩ ករណីគឺ ២ ករណីជាភ្ញៀវមកពីប្រទេសហ្វីលីពីន និងមួយករណីៗមកពីប្រទេសស៊ែប៊ី ជប៉ុន ឥណ្ឌូនេស៊ី យេម៉ែន ចក្រភពអង់គ្លេស ស៊ូដង់ និងអារ៉ាប់រួម ។

មជ្ឍមណ្ឌលបាននិយាយថា អាជ្ញាធរសុខាភិបាលនៅទីក្រុងបាងកកកំពុងផ្តោតលើទីផ្សារនៅក្នុងសង្កាត់ Bang Khae ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងថ្មីដែលឈានដល់ទីប្រជុំជន Songkhla និង Si Sa Ket ។ អ្នកជំងឺនៅក្នុងខេត្តទាំងពីរនោះបានទៅលេងសង្កាត់ Bang Khae មុនពេលពួកគេត្រលប់មកផ្ទះវិញ ។

ទន្ទឹមនោះមនុស្សប្រហែល ២,៦០០ នាក់ដែលត្រូវបានគេចាត់ទុកថាជាអ្នកមានហានិភ័យខ្ពស់នឹងគ្រោះថ្នាក់នៅសង្កាត់ Bang Khae ត្រូវបានចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ បដិសេធផ្គត់ផ្គង់អង្ករដល់កងទ័ពមីយ៉ាន់ម៉ា ហើយថាជាពាណិជ្ជកម្មធម្មតាតាមព្រំដែន

ចុចអាន ៖ ថៃ កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម១០ថ្ងៃ ចាប់ពីខែក្រោយទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម