ព័ត៌មានអន្ដរជាតិ
មិនចេះតិច! ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដថ្មីជិត ៤៤,០០០ ករណីក្នុងមួយថ្ងៃ
តាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានឲ្យដឹងថា ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ ១៩ របស់ឥណ្ឌាបានកើនឡើងដល់ ១១,៥៩៩,១៣០ ករណី ខណៈនៅថ្ងៃអាទិត្យនេះមានករណីឆ្លងថ្មីចំនួន ៤៣,៨៤៦ ករណីត្រូវបានកត់ត្រាក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ ។

ចំណែកចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៩,៧៥៥ នាក់ ខណៈអ្នកជំងឺកូវីដ ១៩ ចំនួន ១៩៧ នាក់បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ។
ទាំងករណីឆ្លងថ្មី និងការស្លាប់ដែលត្រូវបានកត់ត្រាក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះគឺជាចំនួនខ្ពស់បំផុនៅឆ្នាំនេះ ។ កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្រ្តី Narendra Modi បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងភ្លាមៗនៃករណីឆ្លងជំងឺកូវីដ ១៩ ហើយបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់រលកទីពីរនៃជំងឺរាតត្បាតដែលអាចកើតមាននៅក្នុងប្រទេស ។

ទន្ទឹមនោះករណីកំពុងសម្រាកព្យាបាលនៅតែមានចំនួន ៣០៩,០៨៧ នាក់នៅក្នុងប្រទេសនេះ ខណៈដែលមនុស្ស ១១,១៣០.២៨៨ នាក់បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការព្យាបាលជាសះស្បើយ ។
បន្ថែមពីនេះចំនួនអ្នកកំពុងសម្រាកព្យាបាលមានការកើនឡើង ២០,៦៩៣ ករណីក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះដែលក្នុងនោះមាន ១៣,៤៤៦ ករណីមកពីរដ្ឋ Maharashtra ភាគនិរតី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ រដ្ឋមានជាងគេបំផុតរបស់ឥណ្ឌាជាចំណុចផ្ទុះកូវីដខ្លាំងរលកទីពីរ
ចុចអាន ៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងភរិយា តេស្តវិជ្ជមានកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំងដូសដំបូង ពីរថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?