ព័ត៌មានអន្ដរជាតិ
រដ្ឋមានជាងគេបំផុតរបស់ឥណ្ឌាជាចំណុចផ្ទុះកូវីដខ្លាំងរលកទីពីរ
ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣ ខែកន្លងមកនេះ ខណៈរលកទីពីរនៃការរីករាលដាលដ៏ខ្លាំងនេះបានផ្ទុះឡើងនៅរដ្ឋ Maharashtra ដែលជារដ្ឋមានជាងគេបំផុតរបស់ប្រទេសដោយមានករណីឆ្លង ២ ភាគ ៣ នៃចំនួនឆ្លងសរុបប្រចាំថ្ងៃ ។

ក្នុងនោះគ្រាន់តែទីក្រុងពាណិជ្ជកម្ម Mumbai របស់រដ្ឋ Maharashtra បានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៣៥,៨៧១ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ឧស្សាហកម្មធំៗបានបង្កើនហានិភ័យ និងត្រូវបានបង្អាក់ផលិតកម្មរបស់ក្រុមហ៊ុន ។
ករណីឆ្លងបាននិងកំពុងកើនឡើងនៅរដ្ឋ Maharashtra ចាប់តាំងពីការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចភាគច្រើននៅក្នុងខែកុម្ភៈ ។ រថភ្លើងនៅជាយក្រុង Mumbai ដែលដឹកមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃក៏ចាប់ផ្តើមសេវាកម្មឡើងវិញដែរ ។

ទន្ទឹមនោះករណីឆ្លងថ្មីបានកើនឡើងទ្វេដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនៅក្នុងទីក្រុងឧស្សាហកម្មរបស់រដ្ឋ Maharashtra ដូចជាទីក្រុង Pune ទីក្រុង Aurangabad ទីក្រុង Nashik និងទីក្រុង Nagpur ដែលត្រូវបានគេស្គាល់ថាជារោងចក្រផលិតរថយន្ត ឱសថ និងវាយនភ័ណ្ឌ ។
រដ្ឋដែលមានប្រជាជនចំនួន ១១២ លាននាក់មួយនេះបានបញ្ជាឲ្យមានការបិទនៅតាមបណ្តាស្រុកមួយចំនួន និងដាក់ការរឹតត្បិតលើរោងកុន សណ្ឋាគារ និងភោជនីយដ្ឋានរហូតដល់ដំណាច់ខែ បន្ទាប់ពីការឆ្លងបានកើនឡើងដល់កម្រិតខ្ពស់ជាច្រើនខែកាលពីដើមសប្តាហ៍នេះ ។

បន្ថែមពីនេះរលកទីមួយរបស់ប្រទេសបានឡើងដល់កំពូលកាលពីខែកញ្ញាឆ្នាំមុនដែលមានចំនួនឆ្លងជិត ១០០,០០០ ករណីក្នុងមួយថ្ងៃ ខណៈដែលករណីឆ្លងប្រចាំថ្ងៃចុះទាបបំផុតជាង ៩,០០០ ករណីប៉ុណ្ណោះនៅដើមខែមុន ។
គិតត្រឹមពេលនេះករណីឆ្លងសរុបរបស់ឥណ្ឌាមានចំនួន ១១.៥ លានករណីដែលជាចំនួនខ្ពស់បំផុតទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ។ រីឯចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៩,២៥០ នាក់ ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វ៉ាក់សាំងកូវីដមួយទៀតរបស់ឥណ្ឌាមានប្រសិទ្ធភាពក៏ខ្ពស់ដែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


