ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងភរិយា តេស្តវិជ្ជមានកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំងដូសដំបូង ពីរថ្ងៃ
នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានលោក Imran Khan និងភរិយាគឺលោកស្រី Bushra Bibi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។ នេះបើតាមការិយាល័យរបស់គាត់បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ។

ការិយាល័យ និងគណបក្សរបស់នាយករដ្ឋមន្រ្តីបាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោក Khan និងភរិយារបស់លោកកំពុងរស់នៅផ្ដាច់ខ្លួននៅដាច់ដោយឡែកនៅឯផ្ទះ ។
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្រ្តីកំពុងរស់នៅផ្ដាច់ខ្លួននៅដាច់ដោយឡែកនៅផ្ទះ ប៉ុន្តែពួកគេបានបដិសេធមិនប្រាប់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់គាត់នោះទេ ។

ការប្រកាសនេះធ្វើឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីលោក Khan ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ។
រដ្ឋាភិបាលបានចាប់ផ្តើមចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាលកាលពីខែមុនដោយប្រើវ៉ាក់សាំងដែលផ្គត់ផ្គង់ដោយប្រទេសចិន ។

បន្ទាប់ពីការឆ្លងរបស់លោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាលបានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឲ្យចាត់វិធានការបង្ការឲ្យបានហ្មត់ចត់ដូចជាពាក់ម៉ាសជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប៉ាគីស្ថានមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៦២០,០០០ ករណី និងមានអ្នកស្លាប់លើសពី ១៣,០០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ស្រ្តីដំបូងគេលើលោក ផ្តល់កំណើតកូន មានអង់ទីគ័រការពារជំងឺកូវីដ១៩ក្រោយចាក់វ៉ាក់សាំងតែមួយដូស
ចុចអាន ៖ កត្តាដែលស្រ្តីមានផ្ទៃពោះ គួរនិងមិនគួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


