ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកថ្កោលទោសថៃចំពោះការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គួរទៅចិនវិញ
សហរដ្ឋអាមេរិកបានថ្កោលទោសការធ្វើមាតុភូមិនិវត្តន៍របស់ថៃចំពោះជនជាតិអ៊ុយហ្គួរ៤០នាក់ទៅកាន់ប្រទេសចិនបន្ទាប់ពីការឃុំខ្លួនជាងមួយទសវត្សរ៍ ថា ទង្វើនេះគឺប្រឆាំងនឹងការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការការពារជនងាយរងគ្រោះ និងសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលចេញដោយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសប្រទេសថៃចំពោះការបញ្ជូនជនជាតិ អ៊ុយហ្គួរ យ៉ាងតិច៤០នាក់ទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេខ្វះសិទ្ធិការពារ ប្រឈមមុខនឹងការបៀតបៀន ការបង្ខំឱ្យធ្វើការ និងការធ្វើទារុណកម្ម។
ក្នុងនាមជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ប្រទេសថៃ អាមេរិកមានការព្រួយបារម្ភចំពោះសកម្មភាពនេះ ដែលផ្ទុយនឹងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងអនុសញ្ញាអន្តរជាតិស្តីពីការការពារមនុស្សទាំងអស់ពីការនារទេសដោយបង្ខំ។ សេចក្តីថ្លែងការណ៍បានអះអាងថា ទង្វើនេះគឺផ្ទុយទៅនឹងប្រពៃណីនៃការការពារដ៏យូរលង់របស់ប្រជាជនថៃសម្រាប់ជនងាយរងគ្រោះបំផុត និងមិនស្របនឹងការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការការពារសិទ្ធិមនុស្សនោះទេ។
សេចក្តីថ្លែងការណ៍ ក៏បានអះអាងផងដែរថា ប្រទេសចិន ក្រោមការដឹកនាំ និងការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនជាតិភាគតិចអ៊ុយហ្គួរ មូស្លីម និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិច និងសាសនានៅក្នុងតំបន់ Xinjiang ។

អាមេរិកជំរុញឱ្យរដ្ឋាភិបាលទាំងអស់នៅក្នុងប្រទេសដែលមានជនជាតិ អ៊ុយហ្គួរ ស្វែងរកការការពារកុំឱ្យបញ្ជូនជនជាតិភាគតិចនេះទៅប្រទេសចិនដោយបង្ខំ និងអំពាវនាវឱ្យអាជ្ញាធរចិនផ្តល់សិទ្ធិពេញលេញដើម្បីពិនិត្យមើលសុខុមាលភាពរបស់ជនជាតិអ៊ុយហ្គួរដែលត្រលប់មកវិញជាទៀងទាត់។ ហើយរដ្ឋាភិបាលថៃត្រូវតែផ្ទៀងផ្ទាត់យ៉ាងពេញលេញជាបន្តបន្ទាប់ថា អាជ្ញាធរចិនការពារសិទ្ធិជនជាតិអ៊ុយហ្គួរដែរទេ។
ពាក់ព័ន្ធបញ្ហានេះស្ថានទូតចិនប្រចាំប្រទេសថៃក៏បានបញ្ជាក់ថា ជនជាតិអ៊ុយហ្គួរ ៤០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីពួកគេជាប់ឃុំនៅក្នុងប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍។ ការធ្វើមាតុភូមិនិវត្តន៍បានធ្វើឡើងនៅព្រឹកព្រលឹមកាលពីថ្ងៃទី ២៧ខែកុម្ភៈ តាមរយៈជើងហោះហើរជួលដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់ចិនទៅកាន់តំបន់ Xinjiang ប្រទេសចិន ដែលនេះគឺជាវិធានការក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងថៃ ក្នុងការដោះស្រាយឧក្រិដ្ឋកម្មអន្តោប្រវេសន៍ខុសច្បាប់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន ស្របតាមច្បាប់នៃប្រទេសទាំងពីរ និងការអនុវត្តអន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


