ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ
ប្រទេសមួយទៀតគឺ អូស្ត្រាលី បានប្រកាសគាំទ្រផែនការ «ក្រុមចម្រុះយោធា» របស់អង់គ្លេស ក្នុងការបញ្ជូនទ័ពទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាពនៅពេលសង្គ្រាមរវាងទីក្រុងកៀវនិងមូស្គូ ឈានដល់ទីបញ្ចប់ ហើយខ្លួនក៏មានបំណងដាក់ទ័ពទៅ ដើម្បីគាំទ្រដល់បេសកកម្មនោះផងដែរ។

សម្តីនេះគឺចេញពីមាត់នាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ដែលថ្លែងប្រាប់អ្នកកាសែតអំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុងស៊ីដនី នៅថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥ ហើយកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រកាសផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន។
សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Albanese ដែលនិយាយថា «យើងឈរជាមួយលោកប្រធានាធិបតី Zelensky និងការតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជនអ៊ុយក្រែន ដើម្បីការពារអធិបតេយ្យភាពធម្មជាតិរបស់ពួកគេ។ អ៊ុយក្រែនបានចូលរួមក្នុងការប្រយុទ្ធដ៏ធំសម្រាប់នីតិអន្តរជាតិ ហើយអូស្ត្រាលីត្រៀមខ្លួនជួយជានិច្ច។ ជាក់ស្តែង អូស្រ្តាលីបានផ្តល់ជំនួយ១.៥ពាន់លានដុល្លាររួចទៅហើយ ដោយក្នុងនោះមាន ១.៣ពាន់លានជាជំនួយយោធាដោយផ្ទាល់»។

លោកបន្តថា ដូច្នេះ លោកកំពុងពិចារណាលើសំណើ ដាក់ទ័ពអូស្ត្រាលីទៅអ៊ុយក្រែន ព្រោះប្រទេសនេះធ្លាប់ដើរតួនាទីជាអ្នករក្សាសន្តិភាពនៅក្នុងប្រវត្តិសាស្រ្ត។ អូស្រ្តាលី ចង់ឃើញសន្តិភាពនៅអ៊ុយក្រែន ហើយចង់ធ្វើឲ្យប្រាកដចិត្តថា សកម្មភាពខុសច្បាប់និងអសីលធម៌របស់រុស្ស៊ី មិនត្រូវបណ្តោយឲ្យកើតឡើង ហើយទង្វើរបស់លោក ពូទីន មិនត្រូវបានលើកទឹកចិត្តនោះទេ។
សេចក្តីប្រកាសរបស់លោក Albanese កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏ព្រលយពាក្យដែរថា ប្រទេសរបស់លោកអាចបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាពដូចគ្នា ពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។

តាមការបញ្ជាក់ពីលោក Trudeau, ជម្រើសនេះកំពុងស្ថិតនៅលើតុ! កាណាដា កំពុងព្យាយាមធ្វើរឿងល្អបំផុតតាមដែលអាចធ្វើទៅបាន។ កាណាដានេះគឺស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលគាំទ្រអ៊ុយក្រែន ខ្លាំងបំផុតចាប់តាំងពីដំបូងមកម្ល៉េះ។
កងទ័ពទាំងនេះត្រូវគេដឹងថា ជាផ្នែកនៃក្រុមចម្រុះដឹកនាំដោយអង់គ្លេសនិងបារាំង ដែលនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសបង្កើតឡើងដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ទាំងមិនចាំបាច់មានអាមេរិក។ យោងតាមលោក Starmer, «ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាណាដា ក៏ប្រហែលបញ្ជូនទ័ពទៅអ៊ុយក្រែនដែរ ក្នុងនាមកងរក្សាសន្តិភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


