ព័ត៌មានអន្ដរជាតិ
កាណាដា ក៏ប្រហែលបញ្ជូនទ័ពទៅអ៊ុយក្រែនដែរ ក្នុងនាមកងរក្សាសន្តិភាព
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស, នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានឲ្យដឹងថា ប្រទេសរបស់លោកក៏អាចបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាពដែរ ពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

តាមការបញ្ជាក់ពីលោក Trudeau, ជម្រើសនេះកំពុងស្ថិតនៅលើតុ! កាណាដា កំពុងព្យាយាមធ្វើរឿងល្អបំផុតតាមដែលអាចធ្វើទៅបាន។ កាណាដានេះគឺស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលគាំទ្រអ៊ុយក្រែន ខ្លាំងបំផុតចាប់តាំងពីដំបូងមកម្ល៉េះ។
កងទ័ពទាំងនេះត្រូវគេដឹងថា ជាផ្នែកនៃក្រុមចម្រុះដឹកនាំដោយអង់គ្លេសនិងបារាំង ដែលនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសបង្កើតឡើងដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន។

យោងតាមលោក Starmer, «ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។
ពីដំបូង ក្រុមចម្រុះអឺរ៉ុបនេះត្រូវគេស្មានថា មានកងទ័ព ៣០ ០០០នាក់ ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ ពោលគឺកងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍។

សូមជម្រាបថា កាណាដា ក៏ជួយអ៊ុយក្រែនមិនតិចដែរ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើង ពោលប្រទេសនេះ បានផ្តល់ជំនួយដល់ទីក្រុងកៀវ ១៣.៨ពាន់លានដុល្លារអាមេរិកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាស្ថាន Kiel របស់អាល្លឺម៉ង់ បានបដិសេធតួលេខនេះ ហើយប៉ាន់ស្មានថា ទីក្រុងអូតាវ៉ា ជួយអ៊ុយក្រែនប្រហែល ៨.៦ពាន់លានដុល្លារប៉ុណ្ណោះ ធ្វើឲ្យកាណាដា ក្លាយជាម្ចាស់ជំនួយធំជាងគេលំដាប់ទី៥បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងជប៉ុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


