ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាប្រកាសបន្តបទឈប់បាញ់ដល់ថ្ងៃទី៣០ ខែមេសា
ប្រមុខយោធាមីយ៉ាន់ម៉ាបានប្រកាសបន្តបទឈប់បាញ់ដែលខ្លួនបានប្រកាសជាឯកតោភាគី បន្ទាប់ពីមានការរញ្ជួយដីដ៏សាហាវកាលពីខែមុនចំនួនមួយសប្តាហ៍ទៀត ដល់ថ្ងៃទី៣០ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៣ខែមេសានេះ។

ក្រោយស្ងាត់ស្ងៀមមិនឆ្លើយតបទៅនឹងការបន្តបទឈប់បាញ់ឬក៏មិនបន្តកាលពីម្សិលមិញ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃនេះបានប្រកាសថា ខ្លួននឹងបន្តបទឈប់បាញ់ជាឯកតោភាគីរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ខែមេសា បន្ទាប់ពីបទឈប់បាញ់រយៈពេល២០ថ្ងៃដំបូងដែលបានចាប់ផ្តើមតាំងថ្ងៃទី ២ ខែមេសា បានផុតកំណត់។
បើតាមក្រសួងព័ត៌មានរបស់របបនេះ វិធានការនេះនឹងជួយពន្លឿនការកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដី ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់ឡើងវិញនូវការិយាល័យរដ្ឋាភិបាលដែលរងការខូចខាតដូចជា អគារនាយកដ្ឋាន កន្លែងសាធារណៈ និងមធ្យោបាយដឹកជញ្ជូន។

ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ក៏កងកម្លាំងរបបយោធាបានបន្តបើកការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ យោងតាមក្រសួងសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រឆាំងរបបយោធា របបនេះបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន៩២ លើកនិងការវាយប្រហារតាមអាកាសនៅទូទាំង១២តំបន់ និងរដ្ឋចំនួន១៥ របស់ប្រទេសមីយ៉ាន់ម៉ា ចន្លោះពីថ្ងៃទី ២៨ខែមីនាដល់ថ្ងៃទី ៨ខែមេសា បានសម្លាប់មនុស្ស៧២នាក់ និងរបួស ៩១នាក់
សូមបញ្ជាក់ថា យោងតាមការបញ្ចេញព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនាបានកើនឡើងដល់ ៣៧៣៥នាក់ របួស៥១០៨ នាក់និង ១២០ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃអាទិត្យ ។ ប៉ុន្តែបើយោងតាម Mizzima News បានរាយការណ៍ថា មានអ្នកស្លាប់រហូតដល់៥៣៥២នាក់ របួស ៧១០៨នាក់ និងបាត់ខ្លួន ៥៣៨នាក់ ដោយទីក្រុង Mandalay មានអ្នកស្លាប់ និងរងការបំផ្លិចបំផ្លាញច្រើនបំផុត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


