ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ក្តៅខ្លាំង! តំបន់ខ្លះ សីតុណ្ហភាព ឡើងដល់ ៤៥អង្សាសេ
ស្របពេលរលកកម្តៅ កំពុងវាយប្រហារប្រទេសជាច្រើនលើពិភពលោកនោះ នៅហ្វីលីពីនឯណោះ ក៏កំពុងរងគ្រោះខ្លាំងផងដែរ ដោយកាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ តំបន់ចំនួន២៥ ត្រូវជួបអាកាសធាតុក្តៅសឹងឆេះ ខណៈតំបន់ខ្លះ សីតុណ្ហភាពបានហក់ឡើងដល់៤៥អង្សាសេឯណោះ។

តាមការចុះផ្សាយរបស់ Philstar ដែលដកស្រង់ប្រភពពីការិយាល័យអាកាសធាតុរដ្ឋ «PAGASA», តំបន់ទាំង២៥នៅទូទាំងប្រទេសនោះ ត្រូវវាយប្រហារដោយរលកកម្តៅ ដោយសីតុណ្ហភាពពេលថ្ងៃត្រង់ មានមិនក្រោម៤០អង្សាឡើយ។
ក្នុងចំណោមតំបន់ទាំងនោះ បើយោងតាម PAGASA, កន្លែងដែលក្តៅជាងគេគឺទីក្រុង Dagupan ដោយសីតុណ្ហភាពហក់ឡើងដល់៤៥អង្សាសេឯណោះ ដែលនេះត្រូវបានចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ពណ៌ក្រហម។

យ៉ាងណាក្តី ក្រៅពីរលកកម្តៅនេះហើយ ហ្វីលីពីនក៏ព្រមានដល់ពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនិងបំណាក់ដីផងដែរ ជាពិសេសនៅតាមតំបន់ភ្នំ ដោយសារតែបម្រែបម្រួលអាកាសធាតុទាំងមិននឹកស្មានដល់។
ក្រៅពីហ្វីលីពីន ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតគឺថៃ ក៏កំពុងជួបរលកកម្តៅមិនធម្មតាដែរ ជាពិសេសខេត្ត ភូកេត តែម្តងដែលសីតុណ្ហភាពបានឡើងដល់ជិត៤០អង្សាសេ ឈានដល់កម្រិតគ្រោះថ្នាក់បំផុត។

មិនត្រឹមប៉ុណ្ណឹង រាជធានីបាងកក និងខេត្តចំនួន៣៤ផ្សេងទៀត ក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ជាហេតុជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីគ្រោះថ្នាក់ដល់សុខភាព ពេលដែលមនុស្សត្រូវនឹងកម្តៅថ្ងៃ ជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាចាស់ជរានិងអ្នកដែលមានជំងឺប្រចាំកាយ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ, ខេត្តភូកេតជាកន្លែងរងគ្រោះខ្លាំងជាងគេ ដោយរលកកម្តៅធ្វើឲ្យពលរដ្ឋមានអារម្មណ៍ថាក្តៅខ្លាំងដូច៥២អង្សា ឬលើសនេះ ដែលវាជាកម្រិតគ្រោះថ្នាក់បំផុត ហើយដ្បិតថា ទីក្រុងបាងកកនិងខេត្ត៣៤ទៀតមិនក្តៅខ្លាំងដូចភូកេតក៏ពិតមែន ប៉ុន្តែពលរដ្ឋនៅទីនោះក៏មានអារម្មណ៍ថា ក្តៅខ្លាំងដូចជាង ៤០អង្សាសេផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភូកេត ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់បំផុត ឯបាងកកនិងខេត្ត៣៤ទៀតរបស់ថៃ ក៏ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


