ព័ត៌មានអន្ដរជាតិ
ភូកេត ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់បំផុត ឯបាងកកនិងខេត្ត៣៤ទៀតរបស់ថៃ ក៏ធ្ងន់ធ្ងរ
ប្រទេសថៃ បានព្រមានដល់ពលរដ្ឋសូមកុំចេញទៅណាបើមិនចាំបាច់ ព្រោះថារលកកម្តៅកំពុងវាយប្រហារ ជាពិសេសខេត្ត ភូកេត ដែលសីតុណ្ហភាពបានឡើងដល់ជិត៤០អង្សាសេ ឈានដល់កម្រិតគ្រោះថ្នាក់បំផុត ខណៈរាជធានីបាងកក និងខេត្តចំនួន៣៤ផ្សេងទៀត ក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។

តាមការចុះផ្សាយរបស់ Bangkok Post, រលកកម្តៅបានវាយប្រហារប្រទេសថៃ តាំងពីថ្ងៃពុធមកម្ល៉េះ ហើយវានឹងបន្តដល់ថ្ងៃព្រហស្បតិ៍ទៀត ជាហេតុជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីគ្រោះថ្នាក់ដល់សុខភាព ពេលដែលមនុស្សត្រូវនឹងកម្តៅថ្ងៃ ជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាចាស់ជរានិងអ្នកដែលមានជំងឺប្រចាំកាយតែម្តង។
យោងតាមនាយកដ្ឋានឧតុនិយមថៃ, ខេត្តភូកេតជាកន្លែងរងគ្រោះខ្លាំងជាងគេ ដោយរលកកម្តៅធ្វើឲ្យពលរដ្ឋមានអារម្មណ៍ថាក្តៅខ្លាំងដូច៥២អង្សា ឬលើសនេះ ដែលវាជាកម្រិតគ្រោះថ្នាក់បំផុត។
ដ្បិតថា ទីក្រុងបាងកកនិងខេត្ត៣៤ទៀតមិនក្តៅខ្លាំងដូចភូកេតក៏ដោយ ប៉ុន្តែពលរដ្ឋនៅទីនោះក៏មានអារម្មណ៍ថា ក្តៅខ្លាំងដូចជាង ៤០អង្សាសេផងដែរ។

សម្រាប់ខេត្តទាំង៣៤នោះមានដូចជា Bueng Kan, Buri Ram, Chaiyaphum, Chanthaburi, Chon Buri, Chumphon, Kalasin, Krabi, Lampang, Lop Buri, Mae Hong Son, Maha Sarakham, Nakhon Ratchasima, Nakhon Sawan, Nakhon Si Thammarat, Nong Khai, Pattani, Phangnga, Phetchabun, Phetchaburi, Phichit, Prachin Buri, Prachuap Khiri Khan, Rayong, Roi Et, Sa Kaeo, Si Sa Ket, Sukhothai, Surat Thani, Surin, Tak, Trat, Ubon Ratchathani និង Udon Thani។
ដូច្នេះហើយ ទើបក្រសួងសុខាភិបាលថៃ ចេញសេចក្តីប្រកាស ព្រមាននិងណែនាំឲ្យពលរដ្ឋទាំងឡាយ សូមនៅផ្ទះ កុំចេញខាងក្រៅប៉ះពន្លឺព្រះអាទិត្យបើមិនចាំបាច់ ព្រោះកម្តៅដ៏ខ្លាំងបែបនេះ អាចបណ្តាលឲ្យមនុស្សខ្សោះជាតិទឹក ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល និងមានបញ្ហាស្បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ប្រឈមមុខនឹងគ្រោះធម្មជាតិ២ដំណាលគ្នា ក្នុងពេលតែមួយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


