Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រុស្ស៊ី និងអ៊ីរ៉ង់ បើកកិច្ចពិភាក្សារួមគ្នាជាមួយ IAEA ស្តីពីកម្មវិធីនុយក្លេអ៊ែរ​ក្រុង​តេហេរ៉ង់

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែ​មេសា​នេះ តំណាងមកពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានកោះប្រជុំ​រួម​គ្នា​ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីក្រុងវីយែន ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

(រូបថត៖ ShutterStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំដែលរួមមានអគ្គនាយក IAEA លោក Rafael Grossi បានផ្តោតលើតួនាទីរបស់ទីភ្នាក់ងារក្នុងការសម្របសម្រួលដំណោះស្រាយនយោបាយ និងការទូតចំពោះកង្វល់ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

បេសកជនរបស់ចិនប្រចាំ IAEA លោក Li Song បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក និងការសន្ទនាក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរ។ លោក​បាន​បញ្ជាក់​ថា ចិន​គាំទ្រ​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី និង​លើក​ទឹកចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីរ៉ង់ និង IAEA។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ទៅកាន់ទីក្រុងប៉េកាំង ជាកន្លែងដែល​លោក​បានពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបង្អស់លើបញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការការពារបទដ្ឋានអន្តរជាតិ។

ការពិភាក្សានេះ កើតឡើងចំពេល​​ការចរចាដែលកំពុងបន្តរវាង​អ៊ីរ៉ង់ និងមហាអំណាចពិភពលោកផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥។ អ៊ីរ៉ង់​បាន​បង្ហាញ​ការ​ត្រៀម​ខ្លួន ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ចរចា​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ខណៈ​ដែល​អាមេរិក​បាន​បង្ហាញ​ថា ​អ៊ីរ៉ង់​ត្រូវ​តែ​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី។

IAEA បន្តដើរតួនាទីកណ្តាល ក្នុងការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិ៕

ដោយ៖ ឈាង

ចុចអាន៖ លោក Rubio ព្រមានថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់នឹង​ច្របូកច្របល់​ជាង​សង្គ្រាម​ណាណា​ទាំង​អស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម