ព័ត៌មានអន្ដរជាតិ
នំជំនួយជីវជាតិជាជំនួយរបស់ WFP ត្រូវសង្ស័យថា លក់បន្តនៅមីយ៉ាន់ម៉ា ខណៈ UN ព្រមានចាត់ការ
អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ខ្លួននឹងចាត់វិធានការចំពោះអ្នកដែលលក់បន្តនូវនំជំនួយជីវជាតិដែលបានចែកចាយនៅតំបន់រងគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group នៅថ្ងៃទី២៥ខែមេសានេះ។

ទីភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួនបានដឹងពីការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា នំចំណីអាហារូបត្ថម្ភរបស់ WFP កំពុងត្រូវបានលក់នៅទីក្រុង Nay Pyi Taw តែមិនមានភស្តុតាងដើម្បីគាំទ្រការអះអាងទាំងនេះទេ ខណៈការចែកចាយនំអាហាររូបត្ថម្ភចុងក្រោយនៅទីក្រុង Nay Pyi Taw គឺនៅថ្ងៃទី១ខែមេសា។
WFP ថា«ជំនួយមនុស្សធម៌មិនគួរត្រូវបានលក់បន្តទេ។ WFP កំពុងតាមដានស្ថានភាពជាប្រចាំ ហើយនឹងចាត់វិធានការភ្លាមៗ ប្រសិនបើរកឃើញថាវាជាការពិត»។
អង្គការសហប្រជាជាតិ បាននិយាយថា នំចំណីដែលចែកចាយដោយ WFP មិនមែនជានំធម្មតាទេ ប៉ុន្តែជាផលិតផលអាហារបំប៉នពិសេស ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ភ្លាមៗក្នុងស្ថានភាពអាសន្ន ដូចជាការរញ្ជួយដីនាពេលថ្មីៗនេះ។
នំទាំងនេះមានម្សៅស្រូវសាលី ម្សៅសណ្តែក ស្ករ ម្សៅទឹកដោះគោ វីតាមីន និងសារធាតុរ៉ែដូចជា កាល់ស្យូម ម៉ាញេស្យូម ជាតិដែក អ៊ីយ៉ូត អាស៊ីតហ្វូលិក វីតាមីន B1 B2 B6 B12 និងផ្សេងៗទៀត។ នំនេះមិនអាចផ្តល់ដល់កុមារអាយុក្រោមប្រាំមួយខែទេ។ កុមារដែលមានអាយុលើសពី ៦ ខែទើបអាចញ៉ាំនំនេះបាន បន្ទាប់ពីពួកគេបៅដោះ ខណៈមនុស្សពេញវ័យអាចញ៉ាំនំនេះបានប្រាំកញ្ចប់ក្នុងមួយថ្ងៃ អាស្រ័យលើភាពស្រេកឃ្លានរបស់ពួកគេ។

នំទាំងនេះគឺជាផលិតផលជំនួយមនុស្សធម៌ដ៏សំខាន់ដែលត្រូវបានរចនាឡើងដើម្បីផ្តល់អាហារសង្គ្រោះបន្ទាន់ភ្លាមៗសម្រាប់អ្នកដែលមិនអាចមានលទ្ធភាពធ្វើម្ហូប ឬទិញអាហារធម្មតាក្នុងពេលមានអាសន្ន។ កម្មវិធីអាហារពិភពលោក (WFP) បានចាប់ផ្តើមចែកចាយនំដែលមានជីវជាតិនេះដល់ប្រជាជនដែលរងផលប៉ះពាល់តាំងពីរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការរញ្ជួយដី។ នំនេះមិនមានសម្រាប់លក់ទេ ដោយអង្គការសហប្រជាជាតិកំពុងចែកចាយនំនេះដោយឥតគិតថ្លៃជាជំនួយសង្គ្រោះបន្ទាន់ដល់តំបន់រងគ្រោះរញ្ជួយដីនៅឡើយ។
គួរបញ្ជាក់ថា រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រដែលបានវាយប្រហារកាលពីថ្ងៃទី២៨ខែមីនា បណ្ដាលឲ្យមនុស្សចំនួន ៥,៣៥២នាក់ស្លាប់, របួស ៧,១០៨នាក់ និងបាត់ខ្លួនចំនួន ៥៣៨នាក់ បើយោងតាម Mizzima News។ ប៉ុន្តែបើតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់របបយោធា មានមនុស្ស ៣,៧២៧ នាក់បានស្លាប់, ១២៩នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់បានរងរបួស។ លើសពីនេះមនុស្សប្រមាណ ៤ ម៉ឺនកំពុងស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ខ្វះទឹកស្អាតដែលបង្កើននិភ័យឆ្លងជំងឺផ្សេងៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


