ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត និងកាតា ជួយសងបំណុលធនាគារពិភពលោកឲ្យស៊ីរីចំនួន ១៥លានដុល្លារ
អារ៉ាប៊ីសាអូឌីត និងកាតា បានព្រមព្រៀងរួមគ្នាដើម្បីសងបំណុលចំនួន ១៥លានដុល្លាររបស់ស៊ីរីដែលជំពាក់ធនាគារពិភពលោក។ ការសងបំណុលនេះ គឺជាវិធានការមួយ ដែលត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាជំនួយហិរញ្ញវត្ថុអន្តរជាតិសម្រាប់ប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីជំនួយត្រូវបានផ្អាកអស់រយៈពេលជាង ១៤ឆ្នាំ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៧ខែមេសា អំឡុងពេលកិច្ចប្រជុំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលមន្ត្រីស៊ីរីបានចូលរួមជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍។
ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនេះ គឺជាឧទាហរណ៍ដំបូងគេបង្អស់នៃជំនួយហិរញ្ញវត្ថុរបស់កាតា និងអារ៉ាប៊ីសាអូឌីតដល់ស៊ីរី ចាប់តាំងពីការដួលរលំនៃរបបអតីតមេដឹកនាំ Bashar al-Assad ដោយពួកឧទ្ទាមដែលដឹកនាំដោយឥស្លាមក្នុងខែធ្នូឆ្នាំ២០២៤។ រដ្ឋាភិបាលបណ្តោះអាសន្នថ្មីដែលដឹកនាំក្រុម Hayat Tahrir al-Sham (HTS) ដោយមានលោក Ahmad al-Sharaa ជាប្រមុខ បាននិងកំពុងស្វែងរកការកសាងទំនាក់ទំនងផ្នែកហិរញ្ញវត្ថុឡើងវិញចាប់តាំងពីពេលនោះមក។
ក្រសួងការបរទេសស៊ីរី បានសម្តែងការដឹងគុណចំពោះចំណាត់ការនេះ ដោយកត់សម្គាល់ថា វាត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការស្តារ និងកសាងឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ ដែលបានសម្លាប់មនុស្សប្រហែល ៥០ម៉ឺននាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ការទូទាត់សងបំណុលនេះ នឹងអនុញ្ញាតឲ្យស៊ីរីទទួលបានជំនួយហិរញ្ញវត្ថុបន្ទាន់ លើវិស័យសាធារណៈសំខាន់ៗ ខណៈធនាគារពិភពលោក បានផ្អាកប្រតិបត្តិការក្នុងប្រទេសស៊ីរីបន្ទាប់ពីសង្គ្រាមចាប់ផ្តើមក្នុងឆ្នាំ២០១១មកម៉្លេះ។
សេចក្តីថ្លែងការណ៍រួមរបស់អារ៉ាប៊ីសាអូឌីត និងកាតា បានលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ផ្សេងទៀតឲ្យបន្ត និងពង្រីកការគាំទ្ររបស់ពួកគេសម្រាប់ស៊ីរី។ ខណៈពេលដែលការគាំទ្រអន្តរជាតិប្រឈមមុខនឹងឧបសគ្គដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចយូរមកហើយ ជាពិសេសពីសហរដ្ឋអាមេរិក ការរឹតបន្តឹងមួយចំនួនត្រូវបានបន្ធូរបន្ថយនាពេលថ្មីៗនេះ។ រតនាគារសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យបើកប្រតិបត្តិការទិញលក់បណ្តោះអាសន្នពាក់ព័ន្ធនឹងវិស័យថាមពលស៊ីរី ចំណែកឯសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសក៏បានដក ឬព្យួរទណ្ឌកម្មរបស់ពួកគេលើវិស័យថាមពល និងដឹកជញ្ជូនរបស់ប្រទេសស៊ីរីផងដែរ។
សូមបញ្ជាក់ថា បើយោងតាមអ្នកជំនាញ ការកសាងស៊ីរីឡើងវិញអាចនឹងចំណាយប្រាក់រហូតដល់ ៤០០ពាន់លានដុល្លារឯណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


