ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!
ប្រតិកម្មទៅនឹងការប្រកាសបទឈប់បាញ់រយៈពេល៧២ម៉ោងពីសំណាក់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចាត់ទុកថា នោះគ្រាន់តែជាឧបាយកលប៉ុណ្ណោះ។

ក្នុងសុន្ទរកថាតាមទូរទស្សន៍នាពេលរាត្រីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT, លោក ហ្សេលេនស្គី បានរិះគន់ថា លោកពូទីន បានស្នើឲ្យមានបទឈប់បាញ់រយៈពេលខ្លីដើម្បីប្រារព្ធទិវាជ័យជម្នះ ប៉ុន្តែជីវិតមនុស្សគឺសំខាន់ជាងព្រឹត្តិការណ៍នេះ។
លោកហ្សេលេនស្គី បន្ទោសថា «មានឧបាយកលទៀតហើយ! ពូទីន ចង់ឲ្យបញ្ឈប់ការបាញ់ប្រហារ ដើម្បីផ្តល់ស្ងៀមស្ងាត់ពេលគាត់រៀបចំក្បួនដង្ហែទិវាជ័យជម្នះ។ យើងផ្តល់តម្លៃដល់ជីវិតមនុស្ស មិនមែនក្បួនព្យុហយាត្រានោះទេ។
ទន្ទឹមនោះ លោកហ្សេលេនស្គី បានសម្តែងការខកចិត្តយ៉ាងខ្លាំងដែលបទឈប់បាញ់ ត្រូវស្នើឡើងត្រឹមតែពីរបីថ្ងៃ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ធំមួយនិងគ្មានលក្ខខណ្ឌ ដែលមានរយៈពេលយ៉ាងតិចក៏៣០ថ្ងៃដែរ។

ម្យ៉ាងវិញទៀត លោកហ្សេលេនស្គី បានចោទទីក្រុងមូស្គូថា តែងតែបដិសេធចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវនិងអ្នកគាំទ្ររបស់ខ្លួន ក្នុងការនាំយកសន្តិភាពនិងការធានាសន្តិសុខជានិច្ច។
សូមជម្រាបថា មុននេះ លោក ពូទីន បានប្រកាសបទឈប់បាញ់ជាឯកតោភាគីលើកទី២ ដែលមានរយ:ពេល៣ថ្ងៃ ចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី៨ខែឧសភាដល់ថ្ងៃទី១១ឧសភា ដែលស្របនឹងការប្រារព្ធទិវាជ័យជម្នះរំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

សេចក្តីថ្លែងការណ៍របស់លោកពូទីន បញ្ជាក់ថា «រុស្ស៊ីជឿជាក់ថា ភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ។ ក្នុងករណីមានការរំលោភលើបទឈប់បាញ់ដោយភាគីអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីនឹងឆ្លើយតបឱ្យសមស្រប និងមានប្រសិទ្ធភាពបំផុត»។
ទោះបីជាយ៉ាងណាក៏ដោយ កាលពី២សប្តាហ៍មុន លោក ពូទីន ក៏ប្រកាសបទឈប់បាញ់ជាឯកតោភាគីម្តងដែរ ក្នុងអំឡុងពិធីបុណ្យ Easter ប៉ុន្តែបទឈប់បាញ់នោះត្រូវគេមើលឃើញថា ទទួលបរាជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


