ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល
ទ័ពអ៊ុយក្រែន បានបញ្ជូនដ្រូនជាង១០០គ្រឿង ទៅវាយបើកការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបង្កការខូចខាតដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជាពិសេសរោងចក្រផលិតគ្រឿងបង្គុំសម្រាប់មីស៊ីលនិងប្រព័ន្ធរ៉ាដា។

តាមការចុះផ្សាយរបស់ RT ដែលដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី, ដ្រូនទាំងនេះបានវាយប្រហារទីក្រុងព្រំដែន Bryansk នាពេលរាត្រីប៉ុន្តែមានមួយចំនួនធំ ត្រូវស្ទាក់ចាប់បាន។
ដ្បិតមិនបញ្ជាក់ច្បាស់ថា អ៊ុយក្រែនបញ្ជូនដ្រូនមកប៉ុន្មានគ្រឿង ប៉ុន្តែអភិបាលក្រុងលោក Aleksandr Bogomaz ប្រាប់ថា នៅ Bryansk ដ្រូនចំនួន១០២គ្រឿង ត្រូវបានបាញ់ទម្លាក់។

យ៉ាងណា បើតាមការអះអាងពីលោក Andrii Kovalenko មន្ត្រីនៅក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ឲ្យដឹងថា ដ្រូនបានកំណត់គោលដៅលើរោងចក្រ Kremniy-El ដែលជាកន្លែងដ៏សំខាន់ផ្នែកមីក្រូអេឡិចត្រូនិច សម្រាប់វិស័យឧស្សាហកម្មយោធារុស្ស៊ី។
រោងចក្រនេះ គឺផលិតសមាសធាតុសម្រាប់ប្រព័ន្ធមីស៊ីលដូចជា Topol-M, Bulava, និង Iskander ក៏ដូចជាសម្រាប់រ៉ាដា ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក យន្តហោះគ្មានមនុស្សបើក និងគ្រឿងអេឡិចត្រូនិចនៅលើយន្តហោះយោធា ផងដែរ។

តាមពិតទៅនេះមិនមែនជាលើកដំបូងទេដែលតំបន់ Bryansk ត្រូវរងការវាយប្រហារបែបនេះ។ ទីក្រុងនេះតែងតែរងគ្រោះជានិច្ច ជាក់ស្តែងកាលពីសប្តាហ៍មុន កងកម្លាំងទីក្រុងកៀវ បានបើកការវាយឆ្មក់ទ្រង់ទ្រាយធំនៅទីនោះ ដ្បិតមិនបង្កការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមានមនុស្សស្លាប់ក៏ដោយ។
សូមជម្រាបថា Bryansk គឺជាទីក្រុងប្រវត្តិសាស្រ្តស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី មានចម្ងាយ៣៧៩គីឡូម៉ែត្រពីទីក្រុងមូស្គូ។ ទីក្រុងមានប្រជាជន ៣៩០ ៨៧២នាក់មួយនេះ តែងរងការវាយប្រហារជានិច្ចចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ ព្រោះទីតាំងរបស់វាស្ថិតព្រំដែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត កូរ៉េខាងជើង ទទួលស្គាល់ថា ខ្លួនពិតជាបញ្ជូនទ័ព ទៅជួយរុស្ស៊ី មែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


