ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក៖ «មិនមែនជារឿងរបស់យើងទេ» ទៅចូលអន្តរាគមន៍ក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថាន
ចំពេលមានអរិភាពកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ជម្លោះនេះគឺ «មិនមែនជារឿងរបស់យើងទេ» ដែលជាសញ្ញាបង្ហាញពីជំហរច្បាស់លាស់នៃការមិនចូលខ្លួនទៅជួយអន្តរាគមន៍នៅក្នុងជម្លោះពីសំណាក់សហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent នៅថ្ងៃសុក្រទី៩ខែឧសភានេះ លោក Vance បានសង្កត់ធ្ងន់ថា ខណៈពេលដែលអាមេរិកចង់បានការបន្ថយភាពតានតឹងក៏ពិតមែន តែខ្លួននឹងមិនចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនោះឡើយ។
លោក Vance បានលើកឡើងថា៖ «អ្វីដែលយើងអាចធ្វើបានគឺព្យាយាមលើកទឹកចិត្តអ្នកទាំងនោះឲ្យកាត់បន្ថយការកើនឡើងភាពតានតឹងបន្តិច។ ប៉ុន្តែយើងនឹងមិនចូលខ្លួនក្នុងសង្រ្គាមដែលមិនមែនជាបញ្ហារបស់យើង និងមិនមានអ្វីដែលត្រូវធ្វើជាមួយសមត្ថភាពរបស់អាមេរិកក្នុងការគ្រប់គ្រងវាទេ»។
ការថ្លែងរបស់លោក Vance កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅតាមបណ្តោយព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ដែលបានបណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ក្នុងរយៈពេលពីរថ្ងៃមកនេះ។ ភាពតានតឹងត្រូវបានបង្កឡើងដោយការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាចាត់ទុកឧបទ្ទវហេតុនេះថាជាទង្វើក្រុមភេរវករមានមូលដ្ឋាននៅប៉ាគីស្ថាន តែត្រូវភាគីប៉ាគីស្ថានបដិសេធ។
ការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីអាមេរិក បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ធំនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ដោយស្របតាមគោលការណ៍ «America First» ដែលកាត់បន្ថយការចូលរួមរបស់អាមេរិកនៅក្នុងជម្លោះក្រៅប្រទេស។
សូមជម្រាបជាថ្មី ឥណ្ឌាបានបើកប្រតិបត្តិការ «Sindoor» នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥ ដោយកំណត់គោលដៅលើជុំរុំភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។
ក្រោយមក ភាពតានតឹងរវាងអ្នកជិតខាងអាស៊ីខាងត្បូងទាំងពីរនេះ បានឡើងកម្តៅក្តៅបំផុត ប្រៀបបាននឹងគ្រាប់បែកដែលហៀបនឹងផ្ទុះ៕

ដោយ៖ ឈាង
ចុចអាន៖ ឥណ្ឌា៖ «បើចង់ដឹងថា សង្គ្រាមនុយក្លេអ៊ែរផ្ទុះឬអត់ ទៅសួរប៉ាគីស្ថានទៅ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


