ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាវាយប្រហារចំសាលារៀនសម្លាប់សិស្សសិស្សនិងគ្រូ២២នាក់
ការវាយប្រហារតាមផ្លូវអាកាសរបស់របបយោធាមីយ៉ាន់ម៉ាចំសាលារៀនមួយកន្លែងកាលពីថ្ងៃចន្ទបានសម្លាប់មនុស្ស ២២នាក់ រួមទាំងកុមារ ២០នាក់ បើទោះបីជាបទឈប់បាញ់មនុស្សធម៌ស្ថិតនៅជាធរមាននៅឡើយក្រោយការពន្យាម្តងហើយម្តងទៀត ក្រោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។ យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១៣ខែឧសភានេះ។

សាក្សីដែលជាអ្នកស្រុក បាននិយាយថា ការវាយប្រហារនេះចំសាលារៀនមួយនៅក្នុងភូមិ Oe Htein Kwin ក្នុងតំបន់ Sgaing ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគពាយព្យនៃចំណុចកណ្តាលនៃការរញ្ជួយដីថ្ងៃទី ២៨ ខែមីនា នៅម៉ោង ១០:០០ ព្រឹក (ម៉ោងក្នុងស្រុក)។
បើតាមសម្ដីគ្រូបង្រៀនអាយុ ៣៤ឆ្នាំម្នាក់នៅសាលាដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖«មនុស្សសរុប ២២ នាក់ ក្នុងនោះមានកុមារ ២០នាក់ និងគ្រូ ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ»។ លើសពីនេះដំបូលសាលានិងជញ្ជាំងបានរងការខូចខាត រូបភាពដែលបង្ហាញឲ្យឃើញពីកាតាបសិស្សសាលាគក្បែរដងទង់ជាតិ ខណៈឪពុកម្ដាយយំសោកគួរឲ្យសង្វេគ។

ប្រទេសមីយ៉ាន់ម៉ាបានរងនូវសង្រ្គាមស៊ីវិលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ ២០២១ ដោយរបបយោធាបានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរសោយសារការវាយដណ្ដើមពីក្រុមទ័ពព្រៃប្រឆាំងរដ្ឋប្រហារជាច្រើន និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ប៉ុន្តែយោធាបានសន្យាថានឹងមានបទឈប់បាញ់ពេញមួយខែនេះ «ដើម្បីបន្តដំណើរការកសាង និងស្តារឡើងវិញ» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបទឈប់បាញ់ អ្នកស្រុកមួយចំនួននៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ពួកគេត្រូវបានផ្លាស់ទីលំនៅនិងនៅតែរងការវាយប្រហារពីរបបយោធា។
អង្គការសហប្រជាជាតិ និងអ្នកឃ្លាំមើលជម្លោះឯករាជ្យបាននិយាយថា របបយោធាបានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការទម្លាក់គ្រាប់បែកពីលើអាកាស បើទោះបីជាបទឈប់បាញ់សំដៅកាត់បន្ថយការឈឺចាប់និងសម្រាលទុក្ខពលរដ្ឋក៏ដោយ។
កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបាននិយាយថា ចាប់តាំងពីការរញ្ជួយដីមក ជនស៊ីវិលជាង ២០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយោធាយ៉ាងហោចណាស់ ២៤៣ លើក រួមទាំងការវាយប្រហារតាមអាកាសចំនួន ១៧១ លើកផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


