Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិក​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មែនទែន​ហើយ

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស​​​ថា សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់​ហើយ ក្នុងគោលបំណងរារាំងទីក្រុង​តេហេរ៉ង់​ពីការទទួលបានអាវុធ​ប្រល័យ​​លោក។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចការទូតនៅក្នុងតំបន់​រដ្ឋ​ឈូងសមុទ្រកាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​១៥​ឧសភា លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយមអំពីវឌ្ឍនភាពនៃការចរចា ដោយបញ្ជាក់ថា អ៊ីរ៉ង់​បានយល់ព្រមចំពោះលក្ខខណ្ឌដែលបានស្នើឡើង។ លោក ត្រាំ បានរំលឹកឡើងវិញថា អ៊ីរ៉ង់«មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» ហើយ​​បាន​ប្រាប់​ទៀត​ថា អ្នកចរចាកំពុងខិតជិតដល់ការសម្រេចកិច្ចព្រមព្រៀង​​មែនទែន​ហើយ។

ទោះបីជាមានការកត់សម្គាល់ជាវិជ្ជមានពីភាគីអាមេរិកក៏ដោយ ក៏មន្ត្រីអ៊ីរ៉ង់បានលើកឡើងពីបញ្ហាដែលមិនទាន់ដោះស្រាយនៅក្នុងកិច្ច​ចរចា ជាពិសេសទាក់ទងនឹងកម្រិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការកំណត់ពេលវេលាសម្រាប់ការដកទណ្ឌកម្មសេដ្ឋកិច្ច។ អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយ​នុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀង​របស់​អាមេរិក​ជា​ឯកតោ​ភាគី​នាពេលអនាគត។

ការចរចា​ដែល​សម្របសម្រួល​ដោយ​​ប្រទេស​អូម៉ង់ បាន​​ធ្វើ​ឡើង​ចំនួន​ប៉ុន្មាន​ដង​រួច​​មក​​ហើយ​នៅ​ក្នុង​ទី​ក្រុង​ម៉ាស្កាត និង​ទីក្រុង​រ៉ូម។ ខណៈពេលដែលភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះផ្នែកការទូត ការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមាន រួមទាំងវិសាលភាពនៃសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ និងការត្រៀមខ្លួនរបស់​អាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម។

មេ​ដឹក​នាំ​អាមេរិក បានសង្កត់ធ្ងន់លើគោលដៅនៃការសម្រេចបាននូវសន្តិភាពរយៈពេលវែងតាមរយៈការចរចារទាំងនេះ ហើយ​ក៏​​បាន​គំរាម​ខ្លាំងៗ​ផង​ដែរ​​ថា បើ​កិច្ចព្រមព្រៀង​មិន​សម្រេច នោះ​អាមេរិក​នឹង​ប្រើ​កម្លាំង​យោធា​ចាត់ការ​ទីក្រុង​តេហេរ៉ង់ ទោះ​មិន​ជា​ការ​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ តែ​លោក ត្រាំ ព្រមាន​ថា វា​នឹង​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​មួយ​មិន​ធ្លាប់មាន​ពី​មុន​មក។ យ៉ាង​ណា​មិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អ៊ីរ៉ង់នឹងមិន​ឱន​ក្បាល​ចំពោះ​​សម្ពាធ ឬ​ការ​គំរាម​ពីខាងក្រៅឡើយ ដោយសង្កត់ធ្ងន់លើភាពធន់របស់អ៊ីរ៉ង់ប្រឆាំងនឹងការបំភិតបំភ័យ។

ចំណែក​ឯ​​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​លោក Abbas Araghchi បាន​លើក​ឡើង​ថា អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិលឡើយ។

(រូបថត៖ Iran News)

សូម​ជម្រាប​ថា អ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់​ភាព​សុទ្ធ ៦០% លើសពីកម្រិតកំណត់ ៣,៦៧% ដែល​ធ្លាប់​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ (JCPOA)។ ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ បាន​ព្រមាន​ថា អ៊ីរ៉ង់​អាច​ឈាន​ទៅ​ដល់​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ាញ៉ូម​​យ៉ាង​លឿន​ដល់​កម្រិត ៩០% ដែល​ជា​កម្រិត​អាច​ផលិត​អាវុធ​ប្រល័យ​លោក​បាន។

អាមេរិក និង​អ៊ីរ៉ង់​ធ្លាប់​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥​អំឡុង​ពេល​​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ​២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម